ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយបុណ្យចូលឆ្នាំថ្មី ធ្វើឱ្យប្រជាជនភ្លេចអស់ការលំបាកសេដ្ឋកិច្ចមួយគ្រា

8 ខែ មុន

ប្រជាជនកម្ពុជាបាននាំគ្នាទៅដើរកម្សាន្តរីករាយនៅស្រុកកំណើតនិងតំបន់ទេសចរណ៍នានានៅ

ប្រជាជនកម្ពុជាបាននាំគ្នាទៅដើរកម្សាន្តរីករាយនៅស្រុកកំណើតនិងតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស កម្ពុជា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកយ៉ាងណាក្ដី។

របាយការណ៍ពីបណ្ដាខេត្តនានាបានបង្ហាញថាតំបន់ទេសចរណ៍នានាមានមនុស្សយ៉ាងច្រើនកុះករទៅកម្សាន្តសប្បាយ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្ត មណ្ឌលគិរី រតនីគីរី ជាដើម។

ប្រជាជនកម្ពុជានាំគ្នាលេងល្បែងប្រជាប្រិយដូចជា លាក់កន្សែង ទាញព្រ័ត វាយក្អម ព្រមទាំង រាំកម្សាន្ត និង បាញ់ទឹកព្រមទាំងប៉ាតម្សៅជាដើម។

សំណើចក្អាកក្អាយបានឃើញលើផ្ទៃមុខប្រជាជនកម្ពុជា ដោយធ្វើឱ្យពួកគេភ្លេចអស់ ការលំបាក ផ្នែកសេដ្ឋកិច្ច។

វិបត្តិសេដ្ឋកិច្ចដែលមានលក្ខណ:ជាសកលបានធ្វើឱ្យប្រជាជនកម្ពុជាមានការលំបាកខ្លះរឿងលុយកាក់ និង បញ្ហាបំណុលធនាគារ។

របាយការណ៍បានបង្ហាញថាប្រជាជនកម្ពុជាប្រមាណ ៥លាននាក់បានជំពាក់លុយធនាគារ ឬ អាច និយាយ ថាពីរនាក់ក្នុងចំណោមម្នាក់នៃប្រជាជនពេញវ័យ១០លាននាក់ គឺមានជំពាក់លុយធនាគារ។

ទោះបីជាយ៉ាងណាក៏ដោយចុះ សេដ្ឋកិច្ចកម្ពុជាកំពុងតែចាប់ផ្តើមរីកចម្រើនឡើងវិញគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រជាជននឹងអាចវិលត្រឡប់មករកភាពប្រសើរវិញក្នុងពេលឆាប់ៗ។

ខណ:ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាមានការរីចម្រើនប្រមាណជាង៥ភាគរយ សេដ្ឋកិច្ច កម្ពុជា នឹង មាន កំណើនប្រមាណជាង ៦ ភាគរយនៅឆ្នាំ២០២៤នេះ។

ឆ្នាំថ្មី សូមឱ្យប្រជាជនកម្ពុជាទាំងអស់មានជោគជ័យថ្មី ក្ដីសុខគ្រប់ក្រុមគ្រួសារ សុខភាព ល្អទាំង កាយទាំងចិត្តហើយសំខាន់ផងដែរជម្នះបានរាល់ការលំបាកផ្នែកសេដ្ឋកិច្ចដោយមានតែភាពរុងរឿងសម្រាប់ទាំងអស់គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ