ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់វា.យប្រហារអ៊ីស្រាអែលជាមួយកាំជ្រួច និងដ្រូនយោធា២០០គ្រាប់និងគ្រឿង

2 អាទិត្យ មុន

ប្រទេសអ៊ីរ៉ង់កាលពីយប់ជ្រៅថ្ងៃទី១៣ខែមេសាបានបា.ញ់កាំជ្រួចនិងដ្រូនយោធាប្រមាណ២០០​

ប្រទេសអ៊ីរ៉ង់កាលពីយប់ជ្រៅថ្ងៃទី១៣ខែមេសាបានបាញ់កាំជ្រួចនិងដ្រូនយោធាប្រមាណ២០០​គ្រាប់ និង គ្រឿងចូលទឹកដីអ៊ីស្រាអែលជាលើកដំបូងក្នុងការវាយប្រហារសងសឹងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាគូស ប្រទេស ស៊ីរី។

នេះជាការវាយប្រហារមួយដែលនាំឱ្យមានការព្រួយបារម្ភខ្លាំងជាលក្ខណៈពិភពលោក ខណៈដែល អាមេរិកបានប្រកាសនឹងគាំទ្រអ៊ីស្រាអែល។

សំឡេងស៊ីរ៉ែនបានលាន់លឺនៅលើទឹកដីអ៊ីស្រាអែល។ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ មាន របាយការណ៍ស្តីពីការគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលមកពីការវាយប្រហាររបស់អ៊ីរ៉ង់។

មន្ត្រីអ៊ីស្រាយោធាអែលមួយរូបត្រូវបានគេដកស្រង់សម្តីដែលនិយាយថាអ៊ីស្រាអែលនឹងមិនអាចនៅស្ងៀមបានទេចំពោះការវាយប្រហារនេះ ហើយខ្លួននឹងធ្វការឆ្លើយតបឱ្យសក្ដិសម នឹងការវាយ ប្រហារ របស់អ៊ីរ៉ង់នេះ។

ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលជំរុញឱ្យមានការភ័យខ្លាចជាលក្ខណៈពិភពលោក អំពីស្ថានភាពកាន់តែអាក្រក់នៅក្នុងពិភពលោក ពីព្រោះអាមេរិកបានប្រកាសគាំទ្រអ៊ីស្រាអែលជាមួយ នឹងកណ្តាប់ដៃដែក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ