ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឈ១អង្គត្រូវគេប្រទះឃើញសុគតលើការ៉ូក្នុងកុដិ

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឈ១អង្គត្រូវបានគេប្រទះឃើញសុគតនៅលើការ៉ូក្នុងកុដិ នៃវត្ត


ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឈ១អង្គត្រូវបានគេប្រទះឃើញសុគតនៅលើការ៉ូក្នុងកុដិ នៃវត្តបន្ទាយទូក ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។

នគរបាលស្រុកស្វាយចេកបានឲឱ្យដឹងថា៖ព្រះសង្ឈសុគតព្រះនាម ង៉ោ ស្ងឿយ  មានព្រះជន្ម៧៦ព្រះវស្សាគង់វត្តបន្ទាយទូក ស្ថិតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះស្រិល វែន  ភេទប្រុស  អាយុ៧១ឆ្នាំ ជា​តាអាចារ្យក្នុងវត្ត រស់នៅភូមិទ្រាស ឃុំទ្រាស បានឱ្យដឹងថា នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ កាលពី​វេលាម៉ោង​៧​និង៣០នាទីព្រឹក គាត់បានទៅគោះទ្វារកុដិរបស់​ព្រះសង្ឃព្រះនាម ង៉ោ ស្ងឿយ ដើម្បីនិមន្តឱ្យមកឆាន់ចង្ហាន់ពេលព្រឹក ប៉ុន្តែគ្មានសំឡេងតប ទើបគាត់នាំព្រះសង្ឃគាស់ទ្វារក៏ឃើញសឹងសុគតនៅលើការ៉ូក្នុងកុដិ ។

នគរបាលបានបញ្ជាក់ទៀតថា តាមការសាកសួរបំភ្លឺ និងបានបញ្ជាក់បន្ថែមពីឈ្មោះង៉ោ ជីវ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ព្រះសង្ឃរងគ្រោះ​បាន​ឱ្យ​ដឹង​ថា លោកឪមានជំងឺលើសឈាមកន្លងមក។

យោងតាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្ត្រីជំនាញ និងលោកវេជ្ជបណ្ឌិតកោសល្យវិច័យស្រុក  ការពិនិត្យលើសាកសព ​បាន​សន្និដ្ឋានថា សាកសពបានសឹងសុគតដោយសារជំងឺប្រចាំកាយ. ជំងឺលើសឈាម ពិតប្រាកដមែន។ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើទារុណកម្ម ឬឃាតកម្មឡើយ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ