រាជធានីភ្នំពេញ ៖ ឃ្លាំងផ្សារ អន្តរជាតិលក់សម្ភារសំណង់ចិន ដ៏ធំមួយ ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ មុខខ្លោងទ្វារវត្តសំរោងអណ្តែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ ផ្សែងហុយខ្មួលខ្មាញ់ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០២និង៥០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះ នៅជាន់ទី១ នៅចំកណ្តាលអគារឃ្លាំងផ្សារអន្តរជាតិលក់សម្ភារសំណង់ចិននោះ បង្កអោយមានការភ្ញាក់ផ្អើលដល់បុគ្គលិកផ្សារនាំគ្នាជួយបាញ់ពន្លត់ ភ្លាមៗនោះ ក៏ទាក់ទង់ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះ បានអោយដឹងថា អគ្គិភ័យនេះ បានបំផ្លាញសម្ភារៈ គ្រឿងសង្ហារិម នៅក្នុងឃ្លាំងមួយ ចំនួន តែសំណាងល្អ ត្រូវបានកម្លាំងនគរបាលចេញរថយន្ត ទៅអន្តរាគមន៍ ទាន់ពេល ពុំបណ្តាលអោយឆេះរាលដាលធ្ងន់ធ្ងរ ។
ទាក់ទិនកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុ នៅឡើយទេ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។ ប៉ុន្តែតាមព័ត៌មានខ្លះ បានអោយដឹងថា អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ចែករំលែកព័តមាននេះ