ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំកុរ មមី ខាល រោង និង ជូតនឹង​មានសំណាង​លុយ​ចូល​គណនី​ធនាគារ​

5 ខែ មុន
  • ភ្នំពេញ

ដើម្បី​ជា​ការ​កម្សាន្ត​រីករាយ​និង​ដឹង​អំពី​សំណាង​នោះ យើងខ្ញុំ​សូម​ផ្តល់​ជូន​ឆ្នាំ​សំណាងមួយ​ចំនួន នៅ​ថ្ងៃនេះ ដែល​អាច​នឹង​មាន​សំ​ណា​លុយ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរមុន​ចុងខែ​នេះ ឆ្នាំកុរ នឹង​អាច​ធ្វើ​ឲ្យ​លេខ​ក្នុង​គណនី​សន្សំ​ប្រាក់​កើន​ខ្លាំង​ណាស់​។…

ដើម្បី​ជា​ការ​កម្សាន្ត​រីករាយ​និង​ដឹង​អំពី​សំណាង​នោះ យើងខ្ញុំ​សូម​ផ្តល់​ជូន​ឆ្នាំ​សំណាងមួយ​ចំនួន នៅ​ថ្ងៃនេះ ដែល​អាច​នឹង​មាន​សំ​ណា​លុយ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់​។

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំកុរ
មុន​ចុងខែ​នេះ ឆ្នាំកុរ នឹង​អាច​ធ្វើ​ឲ្យ​លេខ​ក្នុង​គណនី​សន្សំ​ប្រាក់​កើន​ខ្លាំង​ណាស់​។ ជា​ពិសេស ក៏​មាន​លាភ​ល្អ​ៗ និង​ខ្ពស់​ៗ​ចូល​មក​អែប​ក្បែរ​ខ្លួន​ច្រើន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការងារ​របស់​អ្នក​នឹង​រលូន​ទៅ​ៗ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ចេះ​ខ្វះ​ប្រាក់​ចាយ​នោះ​ទេ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។


ឆ្នាំមមី
មុន​ចុងខែ​នេះ ឆ្នាំមមី នឹង​មាន​លុយ​មក​គោះ​ទ្វារ​ហៅ​ដល់​ផ្ទះ​តែ​ម្តង​។ ជា​ពិសេស ផ្លូវ​ក្នុង​ការ​ចំណេញ​បាន​ប្រាក់​ក្រាស់​ក៏​បើក​ធំ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដំណឹង​ល្អ​នឹង​ចូល​មក​ផ្ទួន​ៗ ធ្វើ​ឲ្យ​អ្នក​មិន​ចេះ​ខ្វះ​លុយ​ចាយ​ឡើយ​។ ដូចនេះ ក្នុង​គណនី​សន្សំ​ប្រាក់​នឹង​សល់​សុទ្ធតែ​ដុល្លា​ដែល​មាន​លេខ​ធំ​ៗ​តែ​ម្តង​។

ឆ្នាំខាល
មុន​ចុងខែ ឆ្នាំខាល នឹង​អាច​ទទួល​បាន​ទាំង​លាភ​ក្នុង និង​ក្រៅ​។ ជា​ពិសេស ផ្លូវ​ក្នុង​ការ​ដើរទៅ​កើប​ប្រាក់​ក៏​រលូន​ខ្លាំង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​អ្នក​មិន​ងាយ​បោះបង់​ចោល​អ្វីមួយ នឹង​អាច​ទទួល​បាន​ផល​ដែល​ធំ​ខ្លាំង​។ ដូចនេះ អ្នក​នឹង​មិន​ស្គាល់​រសជាតិ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ទៀត​
ទេ​។

ឆ្នាំរោង
មុន​ចុងខែ ឆ្នាំរោង នឹង​អាច​ចាប់​បាន​ឱកាស​ធំ​មួយ​។ ជា​ពិសេស ក៏​អាច​ទទួល​បានការ​ថែរក្សា​ខ្ពស់​ពី​ទេវតា​ទ្រព្យ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យសម្បត្តិ​ដែល​ចូល​មក​ក្នុង​ឃ្លាំង​របស់​អ្នកមាន​តែ​កើន​ទៅ​ៗ​តែ​ប៉ុណ្ណោះ​។ ដូចនេះ អ្នក​នឹង​មិន​ខ្លាច​ថា​គ្មាន​ប្រាក់​ក្នុង​ការ​រាប់ និង​ចាយ​ទៀត​ទេ​។

ឆ្នាំជូត
មុន​ចុងខែ​នេះ ឆ្នាំជូត នឹង​អាច​ទទួល​បាន​ខ្នងបង្អែក​ធំ​មួយ ដោយ​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ខ្លាំង​ក្នុង​ការងារ​។ ជា​ពិសេស ទ្រព្យ​ក្នុង និង​ក្រៅ​គឺ​ចូល​មក​ព្រម​គ្នា ធ្វើ​ឲ្យ​អ្នក​យក​មិន​ចេះ​អស់​សោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​រក​ឃើញ​ផ្លូវ​ក្នុង​ការ​ទាក់ទាញ​បាន​ក្រដាសប្រាក់​ក្រាស់​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​មិន​លំបាក​ទៀត​នោះ​ឡើយ​៕ ដោយ៖ សារ៉ាន់