ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធកញ្ញា ចាត់​ទុក​ផ្ទាំងគំនូរ​«​សិល្បៈ​ដើម្បី​សន្តិភាព​»​គឺ​បង្ហាញ​ពី​ការ​ឈឺចាប់ និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ក្នុង​អំឡុង​វិបត្ដិ​សង្គ្រាម

2 ម៉ោង មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ចាត់​ទុក​ផ្ទាំងគំនូរ​ក្រោម​ប្រធានបទ​ «​សិល្បៈ​ដើម្បី​សន្តិភាព​» ដែល​បាន​គូរ និង​ដាក់​បង្ហាញ​សាធារណៈជន​ទស្សនា​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ឈឺចាប់ និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ដែល​ទទួល​រង​នូវ​វិបត្តិ​សង្គ្រាម ។ ការ​លើក​ឡើង​ពី​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង…

តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ចាត់​ទុក​ផ្ទាំងគំនូរ​ក្រោម​ប្រធានបទ​ «​សិល្បៈ​ដើម្បី​សន្តិភាព​» ដែល​បាន​គូរ និង​ដាក់​បង្ហាញ​សាធារណៈជន​ទស្សនា​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ឈឺចាប់ និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ដែល​ទទួល​រង​នូវ​វិបត្តិ​សង្គ្រាម ។

ការ​លើក​ឡើង​ពី​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​អ្នក​នាង​បាន​នាំ​កូនប្រុស​ទី​ពីរ​របស់​នាង​ទៅ​មើល​ផ្ទាំងគំនូរ​ដែល​គូ​ដោយ​វិចិត្រករ​ជា​ច្រើន​រូប និង​បាន​ដាក់​តាំង​បង្ហាញ​នៅ​សួន​មុខ​វត្ត​បទុម​វ​តី ដែល​បង្ហាញ​ពី​សោកនាដកម្ម​នានា​ដែល​បាន​កើតឡើង​នា​អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​យោធា​សៀម​មក​លើ​កម្ពុជា​នៅ​តាម​បន្ទាត់​ព្រំដែន ។

ជាមួយ​រូបភាព​ជាមួយ​កូនប្រុស​ដែល​កំពុង​អង្គុយ​លើរទេះ​​រុញ​​សម្រាប់​កុមារ​​បង្ហោះ​លើ​បណ្តាញ​សង្គម​ តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ម៉ាក់​ៗ​នាំ​អូន​មក​មើល​ផ្ទាំងគំនូរ «​សិល្បៈ​ដើម្បី​សន្តិភាព​» ផ្ទាំងគំនូ​ដ៏​ធំ​នេះ ពោរពេញ​ទៅ​ដោយ​ភាព​ឈឺចាប់ និង​ទុក្ខវេទនា​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ក្នុងអំឡុងពេល​មាន​វិបត្ដិ​សង្គ្រាម​។

ជា​ការ​កត់សម្គាល់​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ ​​ដែល​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​ការ​ឈឺចាប់ និង​ចូលរួម​សកម្មភាព​នានា​ដោយ​បង្ហាញ​ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើក​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ទាំង​ក​ម្រើ​ល ។

ជាក់ស្តែង​ អ្នក​នាង​ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ដែល​បង្ហាញ​ពី​ការ​ឈឺចាប់​របស់​ប្រជាជន​ខ្មែរ​ដែល​បាន​រង​គ្រោះ​ពី​ការ​វាយប្រហារ និង​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​យោធា​ថៃ​នៅ​ក្នុង​សង្គ្រាម​ដែល​បាន​កើតឡើង​ចំនួន​២​លើក​មកនេះ ។

ជាមួយ​គ្នា​នេះ​ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក៏​បាន​បង្ហាញ​វត្តមាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី ដោយ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​រដ្ឋសភា Victoria ក្នុង​ទីក្រុង​មែ​ល​ប៊ឺ​ន ដើម្បី​ធ្វើ​ជា​សារ​សំឡេង​ប្រាប់​ដល់​ពិភពលោក​ថា កម្ពុជា​គឺ​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ​។

ឱ​ក សុគន្ធ​កញ្ញា ក៏​ធ្លាប់​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​សន្តិភាព ហើយ​កម្ពុជា​នឹង​ប្រែក្លាយ​ការ​ឈឺចាប់ ទៅ​ជា​ឱកាស​ផ្គុំ​ចិត្ត​ឲ្យ​រឹង​មាំ ដាស់សតិ​ឲ្យ​ត្រង់​ផ្លូវ រួម​កម្លាំង​សាមគ្គី​មិន​បែកបាក់​ ។ជា​មួយ​គ្នា​នេះ​ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក៏​បាន​បង្កើត​ជា​មូលនិធិ​ផ្ទាល់ខ្លួន​ផង​ដែរ ដើម្បី​ស្វះ​ស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា នៅ​ក្នុង​ការ​ជួយ​ទៅ​ដល់​ជនភៀសសឹក និង​វី​រៈ​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​យោធា​សៀម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ