ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុងកែប ហៅ​អាជីវករ​២​នាក់​ប្តី​ប្រពន្ធ មក​ធ្វើ​កិច្ចសន្យា ក្រោយ​ទារ​លុយ​ពី​ភ្ញៀវ​ទេសចរ នៅ​តាម​បណ្តោយ​ឆ្នេរ

3 ខែ មុន

ខេត្ត​កែប ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤ លោក ឃ​ន វុ​ទ្ធី អភិបាល​ក្រុងកែប​ស្តីទី បាន​ហៅ​អាជីវករ…

ខេត្ត​កែប ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤ លោក ឃ​ន វុ​ទ្ធី អភិបាល​ក្រុងកែប​ស្តីទី បាន​ហៅ​អាជីវករ ២​នាក់​ប្តី​ប្រពន្ធ ដែល​បាន​ទារ​លុយ​ពី​ភ្ញៀវ​ទេសចរ ទៅ​អង្គុយ​លេង​កម្សាន្ត​នៅ​តាម​បណ្តោយ​មាត់សមុទ្រ​ឆ្នេរកែប ដើម្បី​ធ្វើការ​សួរនាំ​។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែករំលែក​វី​ដេ​អូ​ឃ្លី​ប​មួយ បង្ហាញ​ថា អាជីវករ​ឈ្មោះ ជីប រំ​ចង់ និង​ប្រពន្ធ​ឈ្មោះ ប៉ាវ ធី ជា​អាជីវករ​លក់ដូរ​នៅ​ឆ្នេរកែប បាន​ប្រព្រឹត្ត​កំហុសឆ្គង​ទារ​យក​លុយ​១​ម៉ឺន​រៀល ពី​ភ្ញៀវ​ទេសចរណ៍ មក​អង្គុយ​កម្សាន្ត​លំហែរ​តាម​បណ្តោយ​ឆ្នេរ ដែល​ជាទី​តាំង​សាធារណៈ​របស់​រដ្ឋ កាលពី​ល្ងាច​ទី​១០ ខែមេសា ឆ្នាំ​២០២៤ ។

ក្រោយ​ការ​សាកសួរ អាជីវក​រទាំង​២​នាក់ បាន​សារភាព​ថា នៅ​ល្ងាច​ថ្ងៃ​ចន្ទ ពួក​គាត់​ប្រព្រឹត្តិ នូវ​កំហុសឆ្គង​ទារប្រាក់​ពី​ភ្ញៀវ​ទេសចរ ដែល​មក​អង្គុយ​លំហែ​កម្សាន្ត តាម​បណ្តោយ​ឆ្នេរកែប ជាទី​តាំង​សាធារណៈ​របស់​រដ្ឋ ពិតប្រាកដ​មែន​។ អាជីវក​រទាំង​២​នាក់ បាន​យល់ព្រម​ធ្វើ​កិច្ចសន្យា បញ្ឈប់​ប្រព្រឹត្តិ​ទ​ង្វើ​រ​បែប​នេះ ។

លោក ឃ​ន វុ​ទ្ធី អភិបាល​ក្រុងកែប​ស្តីទី បាន​បញ្ជាក់​នា​ព្រឹក​នេះ​ថា លោក​នឹង​ហៅ​អាជីវករ ដែល​ទារ​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​ឆ្នេរកែប ទៅ​អប់រំ​បន្ថែម​ទៀត​។ ការ​អប់រំ​ណែនាំ​នេះ រដ្ឋបាល​ក្រុងកែប បាន​ធ្វើ​ជា​ច្រើន​ដង​រួច​ហើយ ហើយ​កាលពី​ស​ប្តា​ហ៍​មុន​នេះ លោក​ក៏​បាន​ចុះ​ណែនាំ​អាជីវករ ដែល​រកស៊ី​នៅ​តាម​បណ្តោយ​ឆ្នេរកែប​នោះ​រួច​ហើយ​ដែរ មុន​រដូវ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ យ៉ាងណា​នៅ​តែ​មាន​អ្នក​ឆ្លៀតឱកាស​បង្ក​ភាព​មិន​សប្បាយ​រីករាយ​ដល់​ភ្ញៀវ​ទេសចរ ។

យ៉ាងណា​លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ហាម​ដាច់ខាត មិន​អោយ​មានការ​ក្រាលកន្ទេល​យក​លុយ ឬ​ទារ​ពី​ភ្ញៀវ​ទេសចរ​នោះ​ទេ ដោយឡែក​សម្រាប់​ទីតាំង​លើ​កា​រូ​ឡា តាម​បណ្តោយ​មាត់​ឆ្នេរ​ស្រី​ស ដែល​ភ្ញៀវ​ទេសចរ​មក​ដាក់​តុ​អង្គុយ​នោះ ក៏​មិន​អនុញ្ញាត​អោយ​ភ្ញៀវ​ទេសចរ ឬ​អាជីវករ ក្រាលកន្ទេល ឬ​ដាក់​តុ​អង្គុយ​នោះ​ដែរ ដោយ​ទុក​សម្រាប់​តែ ផ្លូវ​ថ្មើរជើង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ