ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​មិន​អនុ​ញ្ញាត​ឲ្យ​ប្រើ​ប្រទេស​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​ណា​ឡើយ

8 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖​ ជា​ថ្មី​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជាបាន​ប្រកាស​ថា ​កម្ពុជា មិន​អនុ​ញ្ញា​តឲ្យ​ប្រើប្រាស់​ប្រទេស​ខ្លួន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា​ឡើយ…

ខេត្តតាកែវ ៖​ ជា​ថ្មី​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជាបាន​ប្រកាស​ថា ​កម្ពុជា មិន​អនុ​ញ្ញា​តឲ្យ​ប្រើប្រាស់​ប្រទេស​ខ្លួន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា​ឡើយ ខណៈ រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ទ័ព​បរទេសនៅ​លើ​ទឹកដី​របស់​ខ្លួន​។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​មានការ​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ព្រែកជីក​ហ្វ​ណ​ន​តេ​ជោ ពិសេស​នោះ​នា​ពេល​ថ្មី​ៗ​នេះ មានការ​សែត​បរទេស និង​អ្នកវិភាគ​ខ្លះ បាន​និយាយ​ថា « ការ​ធ្វើ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ ដើម្បី​ឲ្យ​ប្រទេស​មហា​អំ ណា​ច​មួយ យក​នា​វាស​ម្បាំ​ង យក​មក​ដាក់​ប្រទេស​មួយទៀត ដើម្បី​បង្កើត​នូវ​ហានិភ័យ​»​។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេ​ស មី​ល ឯ​.​ក ស្ថិត​នៅ​ខេត្តតាកែវ នា​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បកស្រាយ​ថា «​រដ្ឋធម្មនុញ្ញ​កម្ពុជាមិន​អនុញ្ញាត​ឲ្យ​ទ័ព​បរ​ទេ ស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ ហើយ​កម្ពុជា គ្មាន​មហិច្ឆតា គ្មាន​គោល​គំនិត ហើយ​គ្មាន​ភាព​ក្លា​ហា ន​ក្នុង​ការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​នោះ​ទេ​។ យើង​មិន​ឱ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋានទ័ព នៅ​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ​»​។

សម្ដេច​ធិ​បតី បន្ដ​ថា កម្ពុជា​មិន​ឲ្យ​ប្រើប្រាស់​ប្រទេស​ខ្លួន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា មួយ​នោះ​ទេ កុំ​ថា​ឡើយ ការ​តាំង​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​របស់​កម្ពុជា សូ​ម្បី​តែ សកម្មភាព​ផ្សេង​ៗ​ដែល​ប្រឆាំង​នឹង​ប្រទេស​ណាមួយ ក៏​មិន​ឲ្យ​មាន​នោះ​ដែរ​។

សម្ដេច​ធិ​បតីគូសបញ្ជាក់​ថា «​យើង​មិន​ឲ្យ​ប្រើប្រាស់​ប្រទេស​យើង ជា​មូលដ្ឋាន ប្រឆាំង​ជាមួយ​ប្រទេស​ណាមួយ​នោះ​ទេ កុំ​ថា​ឡើយ មូលដ្ឋានទ័ព សម្បី​ធ្វើ​សកម្មភាព ប្រឆាំង​នឹង​ប្រទេស​ណាមួយ ក៏​យើង​មិន​ឱ្យ​មាន​នោះ​ដែរ​។ នេះ​ជា​មូលដ្ឋាន​របស់​យើង​»​។

ទាក់ទិន​នឹង​ការ​ចោទ​ថា ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​យក​នា វា​ចម្បាំង​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​កម្ពុជា​នោះ ត្រូវ​បាន សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បកស្រាយ​ថា នាវាចម្បាំង​ធំ​ៗ មិន​អាច​ចូល​ចត​នៅ​ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន​បាន​ឡើយ ព្រោះតែ​នាវាចម្បាំង​មាន​ទំហំ​ធំ លើស​ពី​ទំហំ​ព្រែកជីក​ហ្វូ​ណ​ន​ដែល​មានមុខ​កាត់​ត្រឹម ១០០​ម៉ែត្រ និង​ជម្រៅ​ត្រឹម​ប្រមាណ ៥​ម៉ែត្រ​ប៉ុណ្ណោះ​។

ក្នុង​ន័យ​នេះ សម្ដេច​ធិ​បតី បាន​បញ្ជាក់​ថា ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន សាងសង់​ឡើង​ដើម្បី​តែ​នា វា​ដឹក​ទំនិញ​តែ​ប៉ុណ្ណោះ ពោល គឺ​នាវាចម្បាំង​មិន​អាច​ចូល​ចតបាន​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ