ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជនម្នាក់​យក​​ដុំថ្ម និងចំពាមកៅស៊ូធ្វើសកម្មភាពលើរថយន្តអ្នកដំណើរ ត្រូវឃាត់ខ្លួន

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ កាលពីថ្ងៃទី៨ ខែ

ខេត្តតាកែវ ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា លើទ្រព្យសម្បត្តិអ្នកដទៃ(ប្រើដុំថ្ម គប់លំនៅឋានរបស់ប្រជាពលរដ្ឋ និងជំពាមកៅស៊ូបាញ់ទៅលើរថយន្តអ្នកដំណើរបណ្ដាលឱ្យខូចខាត ដែលមិនគួអត់អោនឱ្យបាន ។

យុវជនម្នាក់​ត្រូវឃាត់ខ្លួន​ខាងលើ​ឈ្មោះត្រេន ថានុង អាយុ២៥​ឆ្នាំ រស់នៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តកែវ ។

សេចក្ដីរាយការណ៍បន្តថា កាលពីវេលាម៉ោង៩​និង៣០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានករណីធ្វើឱ្យខូចខាតដោយចេតនា គប់ផ្ទះប្រជាពលរដ្ឋ និងបាញ់​រថយន្តអ្នកធ្វើដំណើរ ដែលបង្កឡើងដោយយុវជនម្នាក់ បណ្ដាលឱ្យរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ១គ្រឿងកំពុង​បើកបរពីទិសខាងត្បូង ទៅជើង លើបណ្ដោយផ្លូវជាតិលេខ២ ។ ខណៈជនសង្ស័យបានធ្វើសកម្មភាពយ៉ាងដូច្នោះ ជនរងគ្រោះម្ចាស់រថយន្តមិនបានរាយការណ៍ជូនសមត្ថកិច្ចទេ បន្ទាប់មកជនសង្ស័យក៏បានប្រើដុំថ្មគប់ និងជំពាមកៅស៊ូបាញ់ទៅ​លើអ្នកធ្វើដំណើរតាមផ្លូវទៀត តែក៏មិនត្រូវទេ ទៅត្រូវផ្ទះរបស់ប្រជាពលរដ្ឋវិញ ។

មូលហេតុផ្តើមចេញពីការខឹងនិងប្អូនស្រី មិនធ្វើម្ហូបឱ្យគេហូប ដែលជនសង្ស័យជាមុខ​សញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់មណ្ឌលកែប្រែម្ដងរួចមកហើយ ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តតាកែវ បានបញ្ជាទៅលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យកម្លាំងជំនាញសហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង ចុះធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យតែម្ដង ។

ពេលឃាត់ខ្លួន ជនសង្ស័យឆ្លើយសារភាពថា ខ្លួន​ពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់នោះមែន សមត្ថកិច្ចក៏បាន​កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ