ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ ! ទឹកដៃធ្វើរូបនាគទទួលបានការកោតសរសើរពេញបណ្តាញសង្គម

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រូបសំណាក​នាគ​ធ្វើ​ពី​ប្ញ​ស្សី​ចំនួន​១០០​ដើម ដែល​តំណាង​ឲ្យ​ឆ្នាំរោង ឆ្នាំ​ថ្មី​នេះ នឹង​ត្រូវ​រៀបចំ​រួចរាល់​ជា​ស្ថាពរ​ក្នុង​ថ្ងៃ​ទី​៩ ខែមេសា​នេះ បន្ទាប់​ពី​ចំណាយពេល​ធ្វើ​អស់​រយៈ​ប្រមាណ​ជាង​៣​ស​ប្តា​ហ៍ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ…

រាជធានីភ្នំពេញ ៖ រូបសំណាក​នាគ​ធ្វើ​ពី​ប្ញ​ស្សី​ចំនួន​១០០​ដើម ដែល​តំណាង​ឲ្យ​ឆ្នាំរោង ឆ្នាំ​ថ្មី​នេះ នឹង​ត្រូវ​រៀបចំ​រួចរាល់​ជា​ស្ថាពរ​ក្នុង​ថ្ងៃ​ទី​៩ ខែមេសា​នេះ បន្ទាប់​ពី​ចំណាយពេល​ធ្វើ​អស់​រយៈ​ប្រមាណ​ជាង​៣​ស​ប្តា​ហ៍ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ដែល​នឹង​ធ្វើ​ឡើង​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ។

រូបភាព ៖ អភិបាលរាជធានីភ្នំពេញ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន សុភ​ត្រា ប្រធាន​ក្រុម​ជាង​ធ្វើ​រូបសំណាក​សត្វ​នាគ​ពី​ឫស្សី​នេះ បាន​ឲ្យ​ដឹង​ថា ការ​សាងសង​រូបសំណាក​សត្វ​នាគ​ធ្វើ​ពី​ដើម​ប្ញ​ស្សី​នេះ គឺ​មាន​រយៈពេល​ជាង​៣​ស​ប្តា​ហ៍​មក​ហើយ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ អបអរ​សារ​ទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​ខាង​មុខ​នេះ ។ លោក​សុភ​ត្រា បន្ត​ថា ចំពោះ​ការ​ធ្វើ​រូបសំណាក​សត្វ​នាគ​នេះ គឺ​លោក​ត្រូវ​ប្រើ​ប្ញ​ស្សី​ចំនួន​១០០​ដើម ក្នុង​នោះ​ប្ញ​ស្សី​ប្រវែង​៤​ទៅ​៦​ម៉ែត្រ ដោយ​ក្រុម​ជាង​ទាំងអស់​មាន​គ្នា​៨​នាក់ ។

ចំពោះ​ទំហំ​រូបសំណាក​សត្វ​នាគ​ប្ញ​ស្សី​នេះ លោក​សុភ​ត្រា បាន​ឲ្យ​ដឹង​ថា កម្ពស់​ពី​បាត​ដល់​ចុង​កំពូល ៥​ម៉ែត្រ​៤​តឹក និង​បណ្តោយ​ប្រវែង​៦​ម៉ែត្រ ហើយ​ចំពោះ​ប្ញ​ស្សី​ចំនួន​១០០​ដើម​នេះ គឺ​លោក​ត្រូវ​បាន​ទៅ​កាប់​យក​មក​ពី​ខេត្តកំពង់ចាម ។

លោក​ចាន សុភ​ត្រា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​រៀបចំ​តុបតែង​ចេញ​ជា​រូបរាង​នាគ​ពី​ប្ញ​ស្សី​នេះ គឺ​ត្រូវ​ចំណាយពេល​ធ្វើ​ប្រមាណ​ជាង​៣​ស​ប្តា​ហ៍​កន្លង​មក​ហើយ ហើយ​ក្នុងថ្ងៃនេះ គឺជា​ថ្ងៃ​បញ្ចប់​នៃ​ការ​សាងសង​ហើយ ។

ប្រធាន​ក្រុម​ជាង​រូប​នេះ​បាន​បន្ថែម​ថា លោក​ធ្លាប់​បាន​ធ្វើ​រូបសំណាក​តាម​ឆ្នាំ​និ​មួយ​ៗ៣​ឆ្នាំ​មក​ហើយ ក្នុង​នោះ​រួម​មាន ឆ្នាំខាល ធ្វើ​រូបសំណាក​នាគ ឆ្នាំថោះ ធ្វើ​រូបសំណាក​ទន្សាយ និង​ឆ្នាំ​ថ្មី​នេះ ឆ្នាំរោង គឺ​តម្រូវ​ធ្វើ​រូបសំណាក​នាគ ។ ចំពោះ​រូបសំណាក​នា​ពេល​កន្លង​មក គឺ​សុទ្ធតែ​ធ្វើ​ឡើង​ពី​ដើម​ប្ញ​ស្សី​ទាំងអស់ ។

មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ច្នៃ​រូប​សំ​ណា​នាគ​ធ្វើ​ពី​ដើម​ប្ញ​ស្សី​នេះ ព្រោះ​សុទ្ធ​សឹង​ជា​គំនិត​ច្នៃប្រឌិត​ខ្ពស់ មិនមែន​មនុស្ស​ធម្មតា​សុទ្ធតែ​អាច​ធ្វើ​បាន​ស្អាត​ទាំង​អស់នោះ​ទេ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​ទៅ បាន​ប្រកាស​ឲ្យ​ប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​លេង​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ ឱ្យ​បាន​ច្រើន​កុះករ នា​រមណីយដ្ឋាន​វប្ប​ធ​ម៍​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​មាន​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ