ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនល្មើស​២​នាក់​បញ្ជូន​ទៅ​តុលាការ ជាមួយ​ថ្នាំ​ញៀន​ជាង១៧​គីឡូក្រាម

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង ទទួល​ដឹកនាំ​ការងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង ទទួល​សហការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ម៉ោង​១៧​និង​២០​នាទី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហម គ​ន្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​០២​គោលដៅ ៖

គោលដៅ​ទី​០១ មុខ​ខារ៉ាអូខេ​ធូ​ស៊ី​ស​ធើ (Two sister) ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​គោលដៅ​ទី​២ បន្ទប់​ជួល​លេខ​១១ ផ្លូវ​បេតុង ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនល្មើស​២​នាក់ ទី​១៖ ឈ្មោះ គ្រុយ សុខ​ផាត ភេទ​ប្រុស ជនជាតិ​ខ្មែរ ឆ្នាំ​កំណើត​១៩៨១ និង​ទី​២៖ ឈ្មោះ ក្រាយ ស្រី​មុំ ភេទ​ស្រី ជនជាតិ​ខ្មែរ ឆ្នាំ​កំណើត​១៩៨២ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖ សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៥​គីឡូ ១៩៤​ក្រាម​, សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​១​គីឡូ ៣៩៩.៩៦​ក្រាម​, សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន (Ketamine) ទម្ងន់ ៥៥៤​ក្រាម​។ សារធាតុ​ញៀន​សរុប​ទម្ងន់ ១៧​គីឡូ ១៤៧.៩៦​ក្រាម និង​សារធាតុ​មិន​ច្បាស់ ទម្ងន់ ៨៥២.៣១ ក្រាម​។

បច្ចុប្បន្ន​ជនល្មើស​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ និង​បន្ត​ស្រាវជ្រាវ​ដើម្បី​តាម​រក​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ