ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កា.ត់​ទោស​ជន​បរទេស​ម្នាក់​ពី​បទ​ស​.ម្លា.ប់​ និង​កា.ត់​សាក​ស.ព​ជា​កង់​ៗ

2 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ តុលាកា​រ​​​ថៃ​​ចាប់ផ្តើម​​បើក​សវនាការ​ការ​កាត់ក្តី​​ករណី​ចោទ​ប្រកាន់​​កូនប្រុស​របស់​តារា​សម្ដែង​ជនជាតិ​អេស្ប៉ាញ​​ម្នាក់​​ពី​បទ​​​មនុស្ស​ឃាត​​ទៅ​លើ​បុរស​ជន​ជាតិ​កូឡុំប៊ី​ម្នាក់​ និង​កាត់សាក​សព​ជន​រង​គ្រោះ​​ជា​កង់​ៗ​​​នៅ​លើ​កោះ​​​​ទេសចរណ៍​ដ៏​ពេញនិយម​​​។ ​កាលពី​ខែតុលា​ បុរស​ឈ្មោះ​ដានីញែល​ សាន់​ឆូ (Daniel Sancho Bronchalo)…

ទី​ក្រុង​បាងកក៖ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ តុលាកា​រ​​​ថៃ​​ចាប់ផ្តើម​​បើក​សវនាការ​ការ​កាត់ក្តី​​ករណី​ចោទ​ប្រកាន់​​កូនប្រុស​របស់​តារា​សម្ដែង​ជនជាតិ​អេស្ប៉ាញ​​ម្នាក់​​ពី​បទ​​​មនុស្ស​ឃាត​​ទៅ​លើ​បុរស​ជន​ជាតិ​កូឡុំប៊ី​ម្នាក់​ និង​កាត់សាក​សព​ជន​រង​គ្រោះ​​ជា​កង់​ៗ​​​នៅ​លើ​កោះ​​​​ទេសចរណ៍​ដ៏​ពេញនិយម​​​។ ​កាលពី​ខែតុលា​ បុរស​ឈ្មោះ​ដានីញែល​ សាន់​ឆូ (Daniel Sancho Bronchalo) អាយុ​​២៩​ឆ្នាំ​​ត្រូវ​​ព្រះ​រាជ​អាជ្ញា​ចោទ​ប្រកាន់​​ពី​បទ​​សម្លាប់​​បុរស​ឈ្មោះ​អេត​វីន ​(Edwin Arrieta Arteaga)។

សំណុំ​រឿង​មនុស្ស​ឃាត​នេះ​បាន​​បែក​ការណ៍​​នៅ​ពេល​គេ​រក​ឃើញ​ឆ្អឹង​ឆ្អែង​ និង​សរីរៈ​រាង​កាយ​របស់​ជន​រង​គ្រោះ​ដែល​កាល​នោះ​គេ​មិន​ស្គាល់​អត្ត​សញ្ញា​ត្រូវ​គេ​ច្រក​ក្នុង​ថង់​ប្លាស្ទិច​ និង​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​ចាក់​សំរាម​​នៃ​កោះ​ផា​ង៉ាន (Pha Ngan)។ ទី​នេះ​ជា​តំបន់​ទេស​ចរណ៍​ដែល​ល្បី​ណាស់​សម្រាប់​អ្នក​និយម​ចូល​ចិត្ត​រៀប​ចំ​ពិធី​ជួប​ជុំ​ និង​ជប់​លៀង​ផ្សេង​ៗ​។​

​លោក​មេធាវី​​ជូអាន ​(​Juan Gonzalo Ospina Serrano) ជា​​តំណាង​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​​បាន​ប្រាប់​អ្នក​សារ​​​ព័ត៌មាន​នៅ​តុលាការ​សាលា​ដំបូង​ថា​​​​គ្រួសារ​ជឿជា​ក់​​ថា​ព្រះរាជអាជ្ញា​ថៃ​​នឹង​ជួយ​រក​យុត្តិ​ធម៌​ឱ្យ​ជន​រង​គ្រោះ​​។ លោក​​​ថ្លែង​ថា​៖ «ពួកគេ​អរ​គុណ​ការ​ឈឺឆ្អាល​របស់​ព្រះ​រាជ​អាជ្ញា ហើយ​​​សង្ឃឹមថា​ច្បាប់​ប្រទេស​ថៃ​នឹង​អនុវត្ត​ដោយ​ស្មើ​ភាព​។ ពួក​គេ​សង្ឃឹម​ថា​​នឹង​ដឹង​ការ​ពិត​ជា​មិន​ខាន​​»។

ជន​ជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​មាន​តាំង​ពី​​អំពើ​មនុស្ស​ឃាត​​គិតទុកជា​មុន, ការ​លាក់បាំង​សាកសព និង​ការ​បំផ្លិច​បំផ្លាញ​ឯកសារ​របស់​អ្នក​ដទៃ។ ជន​ជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​បំផ្លាញ​​លិខិតឆ្លង​ដែន​របស់​ជន​រង​គ្រោះ​​។ ចំពោះ​បទ​ចោទ​ប្រកាន់​ទាំង​បី​ករណី​នេះ ជន​ជាប់​ចោទ​បដិសេធ​ថា​ខ្លួន​មិន​បាន​សម្លាប់​ និង​បំផ្លាញ​ឯក​សារ​របស់​ជន​រង​គ្រោះ​ទេ​។ ប៉ុន្តែ​ជន​ជាប់​ចោទ​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​លាក់​បំពួន​សាក​សព​របស់​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន​។​

យោង​តាម​ច្បាប់​ប្រទេស​ថៃ​ អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ត្រូវ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​, ការ​បំផ្លិច​បំផ្លាញ​ឯក​សារ​អ្នក​ដទៃ​ត្រូវ​ជាប់​ពន្ធ​នា​គារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​សែនបាត​, ការ​លាក់​បំពួន​សាក​សព​ ឬ​រំខាន​សាក​សព​ដូច​ជា​ករណី​កាត់​សាក​សព​ជា​កង់​ៗ​បែប​នេះ​ត្រូវ​ជាប់​ពន្ធ​នា​គារ​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​២​ម៉ឺន​បាត​។​ លោក​អភិឆាត​ ស៊ីនូល (Apichart Srinual) ជា​មេ​ធាវី​តំណាង​ឱ្យ​ជន​ជាប់​ចោទ​ប្រាប់​ថា​ការ​បើក​សវនាការ​​កាល​ពី​​ល្ងាច​ថ្ងៃ​អង្គារនោះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​សក្ខី​កម្ម​ពី​សំណាក់​សាក្សី​​​​។

​ចំពោះ​សំណួរ​ថា​តើ​លោ​កមាន​ទំនុក​ចិត្ត​ដែរ​ឬ​ទេ​ថា​អាច​ការ​ពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ​ដោយ​ជោគ​ជ័យ​? លោក​អភិឆាត​ឆ្លើយ​តប​ថា​វា​អាស្រ័យ​ទៅ​លើ​ភស្តុ​តាង​ដាក់​បន្ទុក​។ ឥឡូវ​នេះឃើញ​ថា​សាក្សី​មាន​ច្រើន​ណាស់​។ អ្វី​ៗ​អាស្រ័យ​ទៅ​លើ​ការ​ផ្ដល់​សក្ខី​កម្ម​របស់​ពួក​គេ​។ ​ជន​ជាប​ចោទ​ត្រូ​វគេ​ដឹក​តាម​រថ​យន្ត​បិទ​កញ្ចក់​ខ្មៅ​​ជិត​ឈឹង​ចូល​ទៅ​ក្នុង​បរិវេណ​តុលាការ​។

តារា​ភាព​យន្ត​អេស្ប៉ាញ​ លោក​រ៉ូដុល​ហ្វូ (Rodolfo Sancho) ដែល​ត្រូវ​ជា​ឪ​ពុក​​ជន​ជាប់​ចោទក៏​ធ្វើ​ដំណើរ​ទៅ​តាម​ដាន​ដំណើរ​ការ​កាត់​ក្ដី​នេះ​ផង​ដែរ​។ សម្រាប់​ពេល​នេះ លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំ​ងអស់​​។ ជន​ជាប់​ចោទ​ឈ្មោះ​ដា​នីញែល សាន់ឆូ ((Daniel Sancho) ម្នាក់​នេះ​ធ្លាប់​ជា​មេ​ចុង​ភៅ។ គាត់​ត្រូវ​សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់​ពី​គេ​រក​ឃើញ​សីរៈ​រាង​កាយ​របស់​ជន​រង​គ្រោះ​វ័យ​៤៤​ឆ្នាំ​នៅ​កន្លែង​ចាក់​សំរាម​។ ​

ជន​ជាប់​ចោទ​រូប​នេះ​​​រាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​ពី​ករណី​បាត់​ខ្លួន​ជន​រង​គ្រោះ។ ប៉ុន្តែ​ដោយ​សារ​មាន​ចំណុច​សង្ស័យ​ជា​ច្រើន សមត្ថ​កិច្ច​ក៏​ចាប់​ខ្លួន​គាត់​តែម្ដង​។ ​​ក្រោយមក ​គាត់​ឆ្លើយ​​សារភាព​​​​ថា​បាន​សម្លាប់ និង​កាត់​សាកសព​ជន​រង​គ្រោះ​ជា​កង់​ៗ​​យក​ទៅ​​បោះចោល​​​នៅ​​​កន្លែង​ចាក់​សំរាម​ខ្លះ និង​គ្រវាត់​ចោល​​នៅ​ក្នុង​ទឹក​សមុទ្រ​ខ្លះ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គាត់​ប្រាប់​ថា​គាត់​ធ្វើ​នេះ​ដោយ​គ្មាន​គម្រោង​គិត​ទុក​ជា​មុន​ទេ​​​៕

ប្រភព៖ AP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ