ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចធិបតីថា ធ្វើអ្វីត្រូវផ្អែកវិទ្យាសាស្ដ្រ មិនអាចយកគ្រូ ទាយមកទាយឡើយ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ធ្វើ​អ្វី គឺ​ផ្អែក​វិទ្យាសាស្ដ្រ​ទាំងអស់​មិន​អាច​យក​គ្រូទាយ​មក​ទាយ​ឡើយ ត្រូវ​មាន​ផែនការ​យូរអង្វែង ព្រមទាំង​តាមដាន​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ធ្វើ​អ្វី គឺ​ផ្អែក​វិទ្យាសាស្ដ្រ​ទាំងអស់​មិន​អាច​យក​គ្រូទាយ​មក​ទាយ​ឡើយ ត្រូវ​មាន​ផែនការ​យូរអង្វែង ព្រមទាំង​តាមដាន​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ការ​ប្រែប្រួល​លើ​ពិភពលោក​ជាដើម ។

ថ្លែង​នា​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងផែនការ នា​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ ក្រសួងផែនការ​បាន និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាលលើ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាម​រយៈ​ការ​រៀបចំ​លក្ខខណ្ឌ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជា​ច្រើន ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ស្រប​តាមឯកឧត្តម​រដ្ឋមន្ដ្រី​ក្រសួងផែនការ​អំពី​សារៈសំខាន់​អំពី​ភាព​ចាំបាច់​មិន​អាច​ខ្វះ​បាន ​នូវ​ការងារ​ផែនការ​ស្ថិតិ និង​ប្រជាជន និង​ការ​អភិវឌ្ឍ​ខ្ញុំសូម​ផ្ដល់​ទស្សនៈ​ផ្ទាល់ខ្លួន​ដោយ​ធ្វើការ​ប្រៀបធៀប​ការងារ​ផែនការ​ស្ថិតិ​ដែល​មិន​អាច​ខ្វះ​បាន ហើយ​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក ។

ទិន្នន័យ​ត្រឹម​ត្រូវ ធ្វើ​ឱ្យ​យើង​ដាក់​ចេញ​ផែនការ​ត្រឹមត្រូវ ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ ​ធ្វើ​ឱ្យ​យើង​ដាក់​ចេញ​ផែនការ​ដែល​ធានា​នូវ​និរន្ដ​រ៌ភាព ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ ។ បច្ចុប្បន្ន យើង​ធ្វើ​អ្វី​ផ្អែក​វិទ្យាសាស្ដ្រ​ទាំងអស់ យើង​អត់​អាច​យក​គ្រូទាយ​មក​ទាយ​ថា ត្រូវ​ឆ្នាំ​ក្រោយ ធ្វើ​អី​ត្រូវ​នោះ​ទេ យើង​ត្រូវ​មាន​ផែនការ​យូរអង្វែង និង​តាមដាន​អភិវឌ្ឍ​វិស័យ សេដ្ឋកិច្ច និង​ការ​ប្រែប្រួល​លើ​ពិភពលោក វិស័យ​នយោបាយ និង​សន្ដិសុខ​ជាតិ​»​។

រូបតំណាង

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ធិ​បតី​បន្ដ​ថា ការ​រៀបចំ​ផែនការ​មិនមែន​ចេះ​តែ​នឹកឃើញ​ចង់​ធ្វើ​នោះ​ទេ ពោល គឺ​ត្រូវ​មាន​ផែនការ​វែង​ឆ្ងាយ​ ក្នុង​ការ​ដាក់​ទិស​ដៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដូច​ជា យុទ្ធសាស្ត្រ​បញ្ច​កោណ​យ៉ាង​ដូច្នេះ​ដែរ គឺ​មិនមែន​គិត​មួយ​ឆ្នាំ​ ធ្វើ​មួយ​ឆ្នាំ​នោះ​ទេ គឺ​មាន​ផែនការ​រយៈពេល ២៥​ឆ្នាំទៅ​មុខ ។

សម្ដេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា «​បើ​យើង​រៀបចំ​ផែនការ​តាម​អារម្មណ៍​ តាម​ការ​នឹកឃើញ មួយ​ឆ្នាំ​ម្ដង​ពីរ​ឆ្នាំ​ម្ដង ដែល​គ្មាន​ទិស​ដៅ រយៈពេល​វែង​ទេ យើង​នឹង​វល់​ហើយ ធនធានមនុស្ស​យើង​ក៏​មិន​ធានា​បាន​ដូច​គ្នា ដូច្នេះ​ផែនការ​នេះ គឺ​សំខាន់​ហើយ​សំខាន់​ទៅ​លើ​ការ​រៀបចំ ប្រមូល​វិភាគ​ទិន្នន័យ បាន​ច្បាស់លាស់ ។ ចំ​ណែ​ការងារ​ប្រជាជន និង​ការ​អភិវឌ្ឍ​ប្រៀប​ដូច​ទៅ​នឹង​ដងខ្លួន​មនុស្ស​ទាំងមូល ក្នុង​ន័យ​នេះ​ការ​រៀបចំ​ផែនការ​មួយ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ គឺ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សង្គម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ