ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​អាមេរិក​រាប់​សិប​គូ​រៀប​ការ​ចំ​ពេល​កើត​មាន​សូរ្យ​គ្រាស​យប់​មិញ

2 អាទិត្យ មុន

ទី​ក្រុង​ញូយ៉ក៖ នេះ​ជា​ផ្នែក​មួយ​នៃ​កា​របម្លែង​កាលានុវត្ត​ភាព​ទៅ​ជា​ឱកាស​។ ឆ្លៀត​ពេល​មនុស្ស​រាប់​លាន​នាក់​សប្បាយ​នឹង​ការ​ទស្សនា​បាតុ​ភូត​សូរ្យ​គ្រាស​ដែល​កើត​មាន​នៅ​លើ​​​ទឹក​​ដី​ម៉ិកស៊ីកូ, កាណា​ដា​ និង​អាមេរិក​​កាល​ពី​យប់​មិញ​ មនុស្ស​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ពេល​វេលា​នោះ​ដើម្បី​រៀប​ការ​ ឬ​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា។​ គេ​ដឹង​ថា​​មាន​គូស្នេហ៍​យ៉ាង​តិច​២​គូ​បាន​រៀប​ការ និង​ភ្ជាប់​ពាក្យ​នៅ​ល្បាក់​ទឹក​នីញ៉ាហ្ការ៉ា​ ដែល​ស្ថិត​នៅ​ចន្លោះ​ព្រំ​ដែន​ម៉ិកស៊ីកូ…

ទី​ក្រុង​ញូយ៉ក៖ នេះ​ជា​ផ្នែក​មួយ​នៃ​កា​របម្លែង​កាលានុវត្ត​ភាព​ទៅ​ជា​ឱកាស​។ ឆ្លៀត​ពេល​មនុស្ស​រាប់​លាន​នាក់​សប្បាយ​នឹង​ការ​ទស្សនា​បាតុ​ភូត​សូរ្យ​គ្រាស​ដែល​កើត​មាន​នៅ​លើ​​​ទឹក​​ដី​ម៉ិកស៊ីកូ, កាណា​ដា​ និង​អាមេរិក​​កាល​ពី​យប់​មិញ​ មនុស្ស​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ពេល​វេលា​នោះ​ដើម្បី​រៀប​ការ​ ឬ​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា។​ គេ​ដឹង​ថា​​មាន​គូស្នេហ៍​យ៉ាង​តិច​២​គូ​បាន​រៀប​ការ និង​ភ្ជាប់​ពាក្យ​នៅ​ល្បាក់​ទឹក​នីញ៉ាហ្ការ៉ា​ ដែល​ស្ថិត​នៅ​ចន្លោះ​ព្រំ​ដែន​ម៉ិកស៊ីកូ និង​អាមេរិក​។

នៅ​វេលា​នោះ គេ​ប៉ាន់​ស្មាន​ថា​មានអ្នក​ទេស​ចរ​​ពីរ​ពាន់​នាក់​រង់​ចាំ​ទស្សនា​សូរ្យ​គ្រាស​នៅ​ល្បាក់​ទឹក​នោះ​​​។ ​ដោយ​ឡែក​នៅ​រដ្ឋ​អូហៃយ៉ូ (Ohio) ប្រទេស​អាមេរិក​ គេ​ឃើញ​ថា​គូ​ស្នេហ៍​យ៉ាង​តិច​ម្ភៃ​គូ​បាន​ជ្រើស​រើស​យក​​ពេល​វេលា​ដែល​​ព្រះ​ចន្ទ​បាំង​ជិត​ព្រះ​អាទិត្យ​​ធ្វើ​ឱ្យ​ផ្ទៃ​មេឃ​ងងឹត​ឈឹង​​ដើម្បី​រៀប​មង្គល​ការ​ជា​មួយ​គ្នា​​​នៅ​សួន​ឧទ្យាន​ជាតិ​​ទីក្រុង​​ត្រឹន​តុន (Trenton)​ ក្រោម​អធិប​តី​ភាព​របស់​ចៅ​ហ្វាយ​ក្រុង​ផ្ទាល់​តែ​ម្ដង​។ នៅ​ទី​នេះ គេ​ឃើញ​ភ្ញៀវ​ទេស​ចរ​រាប់​រយ​នាក់​ដែល​​​រង់​ចាំ​មើល​សូរ្យ​គ្រាស​​ ​ហើយ​​ក៏​ឆ្លៀត​ចូល​រួម​ពិធី​មង្គល​ការ​នោះ​តែ​ម្ដង​។​

​កូន​ក្រមុំ​ម្នាក់​ឈ្មោះ​សាមន្ថា​ ផាម​មើ (Samantha Palmer) ដែល​ទើប​តែ​ផ្លាស់​ពី​ទី​ក្រុង​ដេ​ឌ្រ័រ (Detroit) ទៅ​​​​រដ្ឋ​អូហៃយ៉ូ​ជា​មួយ​ស្វាមី​ដែល​ទើប​តែ​រៀប​ការ​នៅ​ក្រោម​បរិយាកាស​សូរ្យ​គ្រាស​នោះ​ប្រាប់​ថា​​នេះ​ជា​គម្រោង​រៀប​ការ​ដែល​ទើប​តែ​សម្រេច​ចិត្ត​ភ្លាម​ៗ​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នក​ទាំង​២​មិន​បាន​រៀប​គម្រោង​ធំ​ដុំ​ប៉ុន្មាន​ទេ​។ គ្រាន់​តែ​គិត​គ្នា​មួយ​ភ្លែត ពួក​គេ​​​ក៏​រៀប​ការ​​តែ​ម្ដង​។

យើង​មិន​សូវ​មាន​ពេល​ច្រើន​ដើម្បី​រៀប​គម្រោ​ងនេះ​ទេ​។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ យើង​គិត​ថា​ប្រហែល​ជា​មាន​មនុស្ស​រៀប​ការ​នៅ​ពេល​មាន​សូរ្យ​គ្រាស​។ ដូច្នេះ ពួក​យើង​ចាំ​អង្កាល់​ទៀត​? រៀប​ការ​នៅ​ក្នុង​ពេល​នោះ​តែ​ម្ដង​ទៅ! កាល​នោះ​ហាក់​ដូច​ជា​មាន​អ្វី​មក​អន្ទង​ចិត្ត​យើង​ឱ្យ​គិត​គូរ​អំពី​គម្រោង​នេះ​តែ​ម្ដង​។ ឥត​បង្អង់​យូរ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​ទិញ​ខោ​អាវ​អាពាហ៍​ពិពាហ៍​តែ​ម្ដង​។

ងាក​មក​មើល​​កូន​កំលោះ​-កូន​ក្រមុំ​មួយគូ​ទៀត​គឺ​លោក​រ៉ូបឺត (Robert) និង​ភរិយា​របស់​គាត់​ឈ្មោះ​រ៉ាឆែល (Rachel) រស់​នៅ​រដ្ឋ​អូហៃយ៉ូ។ ពួក​គេ​រៀប​ការ​ចំ​ពេល​សូរ្យ​គ្រាស​ផុតរលត់​ទៅ​វិញ​នៅ​នាទី​ចុង​ក្រោយ​ដើម្បី​​ឱ្យ​ដាច់​ស្រឡះ​ពី​គូស្វាមី-​ភរិយា​ដទៃ​ទៀត​។ នៅ​អូហៃយ៉ូ​ សូរ្យ​គ្រាស​​​បាំង​បិទ​ផ្ទៃ​មេឃ​ឱ្យ​ងងឹត​ឈឹង​រយៈ​ពេល​ប្រហែល​បី​នាទី​។ ពេល​នោះ គូ​ស្វាមី​-​ភរិយា​រាំ​កម្សាន្ត និង​​ស្រែក​អប​អរ​សាទរ​​។ អ្នក​ខ្លះ​មាន​អារម្មណ៍​ហោះ​ហើរ​ប្រៀប​បាន​នឹង​ចក្រ​វាឡ​នេះ​មាន​តែ​គូ​ស្នេហ៍​របស់​ពួក​គេ​តែ​ពីរ​នាក់​។​

បាតុភូត​សូរ្យ​គ្រាស​ពេញ​នៅ​អាមេរិក​ពិត​ជា​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ និង​ជា​ករណី​កម្រ​។ ជា​និច្ច​កាល សូរ្យ​គ្រាស​កើត​មាន​នៅ​តំបន់​ខុស​ៗ​គ្នា​រៀង​រាល់​១១​ទៅ​១៨​ខែ​ម្ដង​។ ប៉ុន្តែ​ដែល​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​ថា​សូរ្យ​គ្រាស​លើក​នេះ​មាន​ស​​ភាព​ងងឹត​ឈឹង​​មាន​ន័យ​ថា​ព្រះ​ចន្ទ​បាំង​ព្រះ​អាទិត្យ​ជិត​ និង​មាន​មនុស្ស​រាប់​លាន​នាក់​ត្រៀម​ខ្លួន​ចាំ​មើល​សូរ្យ​គ្រាស​។

ពល​រដ្ឋ​អាមេរិក​ធ្លាប់​មើល​សូរ្យ​គ្រាស​កាល​ពី​ឆ្នាំ​២០១៧​ម្ដង​​ និង​លើក​នេះ​ម្ដង​ទៀត​។ ពួក​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​២០៤៥​ទើប​មាន​ឱកាស​មើល​សូរ្យ​គ្រាស​ម្ដង​ទៀត​។ នេះ​ជា​បាតុភូត​សូរ្យ​គ្រាស​ឆ្លង​កាត់​តំបន់​អាមេរិក​ខាង​ត្បូងប្រកប​ដោយ​ទស្សនីយ​ភាព​ដ៏​​ធំ​ទូលាយ​ និង​អូស​បន្លាយ​ពេល​យូរ​ដល់​រាប់​ម៉ោង​ទម្រាំ​ផុត​រលត់​ទៅ​វិញ​។ មនុស្ស​​ប្រហែល​ពីរ​រយ​លាន​នាក់​រស់​នៅ​ចំ​តំបន់​សូរ្យ​គ្រាស​ឆ្លង​កាត់ ឬ​នៅ​ក្បែរ​ៗ​នោះ​អាច​មាន​ឱកាស​ទស្សនា​បាតុភូត​នេះ​៕​

ប្រភព៖ India TV News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ