ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុក្ដៅ ៖ គន្លឹះបន្ថយការចំណាយលុយ​លើអគ្គិសនី

8 ខែ មុន
  • ភ្នំពេញ

ការសន្សំសំចៃថាមពល មិនត្រឹមតែធ្វើឱ្យយើងចំណេញនូវថវិកាប៉ុណ្ណោះទេ តែវាក៏បាន​ជួយទៅដល់

ការសន្សំសំចៃថាមពល មិនត្រឹមតែធ្វើឱ្យយើងចំណេញនូវថវិកាប៉ុណ្ណោះទេ តែវាក៏បាន​ជួយទៅដល់បរិស្ថានផងដែរ តាមរយៈការកាត់បន្ថយនូវកាបូនដែលបំភាយទៅបរិយាកាស ។ នៅក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សយើងម្នាក់ៗចាំបាច់ណាស់ត្រូវប្រើថាមពលអគ្គិសនី ឱ្យមានប្រសិទ្ធភាពដើម្បីជួយសម្រាលបន្ទុក និងកាត់បន្ថយពេលវេលា របស់យើង ផងដែរ ។

អង្គការ UNICEF Cambodia បានចែករំលែកនូវគន្លឹះមួយចំនួនដើម្បី​សន្សំសំចៃ​ថាមពលអគ្គិសនី ដូចខាងក្រោមនេះ ៖

១-បិទព្រីភ្លើង នៅពេលមិនប្រើប្រាស់
អ្នកអាចសន្សំសំចៃថាមពល និងថវិកានៅពេលអ្នកបិទភ្លើង នៅពេលមិនប្រើ
ថាមពលខ្មោច (Vampire Power) គឺជាថាមពលអគ្គិសនី ដែលទាញចេញពីព្រីភ្លើង នៅពេលដែលឧបករណ៍បិទ ឬបើកមុខងារ Sleep ប៉ុន្តែនៅតែដោតជាប់ នឹង ប្រភពថាមពល ។ គ្រឿងអេឡិចត្រូនិក និងឧបករណ៍ការិយាល័យជាច្រើនប្រភេទ រួមទាំងកុំព្យូទ័រ និងម៉ាស៊ីនព្រីន និងឆ្នាំងសាកទូរសព្ទ នៅតែបន្តទាញចរន្តអគ្គិសនី ទោះបីជាវានៅក្នុង Sleep Mode ឬយើងមិនប្រើប្រាស់វាក៏ដោយ ។

ថាមពលខ្មោច អាចស៊ីថាមពលដល់ទៅ១៥% នៃថាមពលអគ្គិសនី ដែលប្រើប្រាស់ ដោយឧបករណ៍ទាំងនោះ ។ សូមដកគ្រឿងអេឡិចត្រូនិក ឬឆ្នាំងសាកចេញពីប្រភពថាមពល នៅពេលមិនប្រើប្រាស់ ។

២-ប្រើ Laptop ច្រើនជាង Desktop
Laptop ប្រើប្រាស់ថាមពលអគ្គិសនីជាមធ្យមពី២០ ទៅ៧០វ៉ាត់ ដើម្បីដំណើរការ ចំណែក Desktop ថាមពលជាមធ្យមពី៧០ទៅ២០០វ៉ាត់ ឬលើសពីនេះ ។ នេះគឺដោយសារតែ Laptop ប្រើថាមពលថ្ម ហើយ Desktop ត្រូវដោតជាប់ នឹងប្រភពថាមពលជានិច ។

សូមដកឆ្នាំងសាកចេញពីប្រភពថាមពល នៅពេលដែលថ្ម Laptop ត្រូវបានសាកពេញ ។ វាមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យអាយុកាលថ្ម Laptop របស់អ្នកប្រើប្រាស់បានយូរផងដែរ ។

៣-ហាលសម្លៀកបំពាក់ជាជាងប្រើម៉ាស៊ីនសម្ងួត
ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ ជាទូទៅប្រើប្រាស់ថាមពលអគ្គិសនី ក្នុង១ឆ្នាំស្មើនឹងថាមពលទូទឹកកក ម់ាស៊ីនបោកខោអាវ និងម៉ាស៊ីនលាងចានលាងបញ្ចូលគ្នា ។ ការហាលសម្លៀកបំពាក់ជួយកម្ចាត់ក្លិន សន្សំថវិកា និងសន្សំថាមពលអគ្គិសនី ។

៤-ពិចារណាប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ និងឧបករណ៍សន្សំសំចៃថាមពល
ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងផ្លាស់ប្ដូរឧបករណ៍ ចាស់ៗ ទៅប្រើឧបករណ៍សន្សំសំចៃថាមពល អាចជួយកាត់បន្ថយបន្ទុក និងតម្រូវ ការកើន ឡើង នៃការប្រើប្រាស់ថាមពលអគ្គិសនី ។

៥-ប្រើប្រាស់ ឬប្តូរទៅអំពូល LED
អំពូល LED មានរយៈពេលប្រើប្រាស់សបានយូរ ស៊ីថាមពលតិច និងសន្សំសំចៃ ។ សូមទុកដាក់អំពូលចាស់ៗឱ្យបានត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ