ប្តីលើកដៃផ្តា.ច់ជីវិ.តប្រពន្ធនៅចំពោះមុខកូន រួចព្យាយាមគេចខ្លួន តែគេចមិនផុត
- កណ្តាល
ខេត្តកណ្ដាល ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ មានករណីអំពើឃា.ត
ខេត្តកណ្ដាល ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ មានករណីអំពើឃា.ត
ខេត្តកណ្ដាល ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ មានករណីអំពើឃា.តកម្ម ដោយឃាតករជាប្ដីបានប្រើកូនកាំបិតចុងស្រួចចិតបន្លែ ចាក់សម្លាប់ប្រពន្ធនៅចំពោះមុខកូន ហើយព្យាយាមចង់រត់គេចខ្លួន តែមិនអាចទៅរួចជាមួយសមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាលនោះទេ គឺតាមក្របួចបានភ្លាម ។
ជនសង្ស័យឈ្មោះ ថោង ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។
រីឯជនរងគ្រោះឈ្មោះ ប៉ិច សុខុម ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ទាំងពីរនាក់ជាប្ដីប្រពន្ធ ប៉ុន្តែការរស់នៅមិនចុះសម្រុងគ្នាក៏បានទៅធ្វើកិច្ចព្រមព្រៀងលែងលះនៅសាលាសង្កាត់ ចែកផ្លូវគ្នាដើរជិត១ឆ្នាំមកហើយ ។
សេចក្ដីរាយការណ៍បន្តថា ទាក់ទិនដំណើររឿងអំពើឃា.តកម្មនោះ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើដំណើរចេញពីកន្លែងធ្វើការសន្តិសុខនៅរាជធានីភ្នំពេញ ទៅផ្ទះម្ដាយបង្កើតនៅស្រុកកំណើត ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ព្រោះនៅល្ងាចថ្ងៃដដែលនោះ ម្ដាយជនសង្ស័យបានរៀបចំធ្វើពិធីបង្សុកូល ជួបជុំគ្រួសារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។ លុះពេលចប់កម្មវិធី ជនសង្ស័យបានអង្គុយផឹកស្រាបៀរលេងជាមួយបងប្អូនអស់ប្រមាណ៣កំប៉ុង ក៏ចូលសម្រាកតែម្ដង ។
រហូតដល់វេលាម៉ោងប្រមាណ១០យប់ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះម្ដាយ គោលបំណងទៅធ្វើការនៅរាជធានីភ្នំពេញវិញ តែពេលធ្វើដំណើរមកដល់កំពង់ចម្លងអរិយក្សត្រ ខ្វះលុយថ្លៃឆ្លងទូកដរ ក៏ត្រឡប់ទៅសម្រាកផ្ទះម្ដាយវិញ ។ នៅវេលាម៉ោង១និង៤០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសា ២០២៤ ជនសង្ស័យបានយកកាំបិតចិតបន្លែចុងស្រួចដាក់តាមខ្លួន រួចជិះម៉ូតូសំដៅទៅផ្ទះជនរងគ្រោះដែលជាប្រពន្ធ មិនទាន់លែងលះគ្នាដាច់ស្រេចតាមផ្លូវតុលាការ ស្ថិតនៅក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ លុះពេលទៅដល់ផ្ទះប្រពន្ធ ជនសង្ស័យក៏ចាក់សោចូលផ្ទះហើយអង្គុយនៅលើកៅអី ក្បែរជនរងគ្រោះកំពុងសម្រាកលង់លក់ រួចជនសង្ស័យបានប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ខណៈមានម្នាក់កូនកំពុងដេកជាម្ដាយ ។ ឃើញដូច្នោះកូនម្នាក់នោះក៏ បានស្ទុះទៅចាប់យកកាំបិតពីជនសង្ស័យជាឪពុក មិនឱ្យចាក់ទៅលើម្ដាយទៀតទេ និងបានព្យាយាមឃាត់ឪពុកមិនឱ្យទៅណាទេ តែឃាត់មិនឈ្នះជនសង្ស័យបានគេចខ្លួន ។ រីឯជនរងគ្រោះដែលរងរបួសឈាមហូរពេញខ្លួន បានស្លាប់បាត់បង់អាយុជីវិតតែម្ដងទៅ ។
ក្រោយកើតមានអំពើឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធ ហើយជនជាឃាតករបានព្យាយាមរត់គេចខ្លួននោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនអនុញ្ញាតឱ្យជនដៃដល់ប្រឡាក់ដោយឈាមបានរួចខ្លួនឡើង លោកស្នងការបានបញ្ជាទៅលោកឧត្តមសេនីត្រី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឱ្យដឹកនាំកម្លាំងជំនាញចុះទៅសហការជាមួយនគរបាលក្រុងអរិយក្សត្រជាបន្ទាន់ រួចតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗ និងនាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ