ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុ.ករត់ទៀតហើយ! ឡានព្រូសបុ.កពីក្រោយម៉ូតូ​មួយគ្រឿង រួចគេចបាត់​

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវ​បញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវ​បញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ​បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត​បុកពីក្រោយម៉ូតូមួយគ្រឿងយ៉ាង​​ពេញទំហឹង រួចរថយន្ត​បើកគេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើ​នេះបានកើតឡើង​កាលពី​វេលាម៉ោង​១១​និង​៣០នាទីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ នៅក្បែរផ្សាររាត្រី ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខក្បែរកន្លែងកើតហេតុ​បាន​ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-6749 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរ​តាមបណ្ដោយផ្លូវ​១១៣ ក្នុង​គោលដៅទៅផ្ទះនៅព្រែកលាភ លុះមកដល់ត្រង់​ចំណុចកើតហេតុ ជាផ្លូវបំបែកជាបួន យុវជនខាងលើបានបត់ឆ្លង បានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ស មិនចាំស្លាកលេខ បើកតាមបណ្ដោយផ្លូវ​៦១៦ បើកក្នុងល្បឿនលឿន បានទៅបុកពីក្រោយម៉ូតូ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យយុវជនជាអ្នកបើកម៉ូតូ បាក់ជើងឆ្វេង រងរបួសធ្ងន់ ត្រូវ​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ ។ ចំណែករថយន្តបង្ក​បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលស្រះចក រួចស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរករថយន្តបង្ក យកមកចាត់ការតាមផ្លូវច្បាប់ ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ