ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​មរៈ សិរីមន្ត សម្រេច​លុប​MV ​«ឆ្នាំ​ហ្នឹង​សប្បាយ​​ខ្លាំង» ក្រោយ​រង​ការ​រិះគន់

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសម្រេចលុបចោលនូវ MV បទ ឆ្នាំហ្មឹងសប្បាយខ្លាំង…

រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសម្រេចលុបចោលនូវ MV បទ ឆ្នាំហ្មឹងសប្បាយខ្លាំង បន្ទាប់ពីការសម្ដែងបទមួយនេះទទួលការរិះគន់ពីទស្សនិកជន ដោយ​សារការបង្ហាញកាំភ្លើងបាញ់ទឹកដែលជាប្រពៃណីប្រទេសថៃ។

យ៉ាងណា ការលុបនេះគឺលោកសម្រេចលុបតែ MV ប៉ុណ្ណោះ ហើយសម្រាប់បទចម្រៀងទាំងមូលគឺមិនត្រូវបានលុបចោលនោះឡើយ ។ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានលើកឡើងតាមបណ្ដាញសង្គមថា ស្របតាមបំណងពូមីងបងប្អូនដោយក្ដីគោរពស្រឡាញ់បំផុត ខ្ញុំបាទខេរៈ សិរីមន្តសូមប្រកាសដំណឹងល្អជូនបងប្អូនពូមីងជាទីគោរពខ្ញុំបាទនឹងធ្វើការលុបចោលនៅ MV បទ«ឆ្នាំហ្នឹងសប្បាយខ្លាំង» ដែលមានជាប់រូបភាពកាំភ្លើងបាញ់ទឹកដែលបងប្អូនពូមីងមានការមិនពេញចិត្តកន្លងមក ។

លោកបញ្ជាក់ថា មកដល់ពេលនេះ ចំនួនអ្នកទស្សនា Teaser 2M នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន និង MV 1M នៅក្នុងយូធូបរយៈពេល2ថ្ងៃលុបក្នុងថ្ងៃនេះហើយណាបាទដោយក្ដីគោរព។ សូមបញ្ជាក់លុបតែMVតែប៉ុណ្ណោះ។

ជាការកត់សម្គាល់ បទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា «ឆ្នាំហ្នឹងសប្បាយខ្លាំង» បានទទួលការរិះគន់ពីសំណាក់ប្រិយមិត្តអ្នកទស្សនាមួយចំនួន ដោយសារពួកគេមិនពេញចិត្តត្រង់ឈុតបង្ហាញកាំភ្លើងបាញ់ទឹកដែលជាទំនៀមទម្លាប់របស់ប្រទេសថៃ ពោលមិនមែនជាប្រពៃណីរបស់ខ្មែរនោះឡើយ ខណៈពេលគេចាត់ទុកថា នោះគឺជាការជួយផ្សព្វផ្សាយដល់ប្រទេសគេ ។

យ៉ាងណា ជុំវិញការរិះគន់នេះ កន្លងមកលោក ខេមរៈ សិរីមន្ត ក៏ធ្លាប់ចេញមុខបកស្រាយថា បទចម្រៀងរបស់លោកមួយនេះ គឺជាបទបែបសប្បាយ និងចង្វាក់ទំនើប ខណៈពេលដែលការបញ្ចូលការសម្តែងដោយប្រើប្រាស់កាំភ្លើងបាញ់ទឹកជ័រនោះ គឺដោយសារកាំភ្លើងនេះមានប្រភពមកពីអឺរ៉ុប ហើយត្រូវបានគេដាក់លក់ពាសពេញពិភពលោក ។

តារាចម្រៀងរូបនេះ បានលើកឡើងតាមបណ្ដាញសង្គមថា សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍ MV បទ «ឆ្នាំនឹងសប្បាយខ្លាំង» បទនេះ មិនមែនជាបទបែបប្រពៃណីទេ គឺជាបទបែបសប្បាយៗចង្វាក់បែបទំនើប តាមសម័យកាលទំនើប ហើយមួយវិញទៀត យើងបានផ្សារភ្ជាប់ជាមួយនឹងក្អមខ្មែរ និងកាំភ្លើងជ័ររបស់ក្មេងៗលេង មានប្រភពមកពីអឺរ៉ុប ដែលមានលក់ពាសពេញពិភពលោកហើយយើងបានច្នៃដាក់អក្សរអង់គ្លេសថា «I love Cambodia » និងអក្សរខ្មែរ ថា «ខ្ញុំស្រឡាញ់កម្ពុជា» នៅលើកាំភ្លើងផងដែរ ។

សង្ឃឹមថា បងប្អូននឹងរីករាយរាំលេង នាពេលចូលឆ្នាំថ្មីខាងមុខនេះ ហើយខ្ញុំបាទ ក៏មានបទចម្រៀង​លក្ខណៈប្រពៃណីជាច្រើនបទទៀតដែលត្រៀមចេញផងដែរ។ ដោយឡែក ឆ្លើយតបទៅកាន់អ្នកគាំទ្រចំពោះការចង់ឃើញលោកចេញបទបែបកន្ទ្រឹមនៅក្នុងឱកាសបុណ្យចូលឆ្នាំដូចបណ្ដាឆ្នាំកន្លងទៅនោះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបញ្ជាក់តាមរយៈខមមិនថា ពីថាបទខ្ញុំពីមុនៗមានពេញក្នុងយូធូបបើបងប្អូនស្រឡាញ់បទពីមុនអាចចូលទៅស្តាប់ទៅមិនអីទេ តែពេលនេះសុំធ្វើបទចម្រៀងតម្រូវយុវជនខ្លះ ណាមួយបើខ្ញុំធ្វើបទដូចពីមុនៗមិនផ្លាស់ប្ដូរខ្លះនោះប្រាកដណាស់នឹងថា ខ្ញុំធ្វើអីដដែលៗមិនខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ