លោកកើត សារ៉ាយ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ករណីញ៉ុះញ៉ង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាល
រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាល
រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសបុគ្គលឈ្មោះ កើត សារ៉ាយ ដាក់ពន្ធនាគារកំណត់២០ ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀល តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៤ ទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទ.ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
សូមជម្រាបថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំទៅសាកសួរពាក់ព័ន្ធពីបទ.ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ក្រោយឃាត់ខ្លួនជនសង្ស័យ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចនៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ គឺអនុវត្តទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ករណីនេះគឺបានអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងបញ្ហាផ្តល់ព័ត៌មានសម្ភាសន៍ ថតរូបភាពវីដេអូមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ ។ ហើយអ្វីដែលជាសកម្មភាពរបស់គាត់ដែលធ្វើសកម្មភាពផ្តល់កិច្ចសម្ភាស និងផ្តល់រូបភាពសម្ភា សន៍ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារនោះ ធ្វើឡើងជំរុញឱ្យមានការញុះញង់ រើសអើង និងបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបើការស៊ើបសួរពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់នោះ ។
ក្រោយពីសាកសួរ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្ថប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសព័ត៌មាន ស្ដីពី ការចោទប្រកាប់លើឈ្មោះ កើត សារ៉ាយ ជាផ្លូវការ ក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល ។
សេចក្ដីប្រកាសបានបញ្ជាក់ថា ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីកំលុងខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ និង គូកន បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំង ប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរត់ភៀសខ្លួន ចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះបីជា អាជ្ញាធរខេត្តព្រះវិហារសុំឱ្យមកសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យបដិសេធមិនព្រមទទួលយក ជំនួយពីអាជ្ញាធរខេត្តដែរ ។
មិនតែប៉ុណ្ណោះក្រុមជនសង្ស័យបានបញ្ជូនរូបភាពទាំងនេះឱ្យបណ្ដាញផ្សព្វផ្សាយក្រៅប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភ័ន្តច្រឡំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ បានធ្វើការផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ជនសង្ស័យ ដោយបញ្ជាក់ថា ជនសង្ស័យបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន០៤រូប ចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសប្រជាពលរដ្ឋនៅទីនោះ ថែម ទាំងថតពីសកម្មភាពការរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល ។
សូមរំលឹកជូនសាធារណជនជ្រាបថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន២,០០០,០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារចំនួន១៤ខែ ទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ខ” ចុះថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២១ ម្ដងរួចមកហើយ ។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ កើត សារ៉ាយ និងគូកនពីបទ.មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង បទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ចែករំលែកព័តមាននេះ