ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន២នាក់ ម្នាក់ខ្ចីម៉ូតូមិត្តភក្តិយកទៅបញ្ចាំ និងម្នាក់ទៀតលួ.ចលុយក្រុមហ៊ុនទិញគ្រឿង​ញៀ.ន

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរំលោ.ភលើទំនុកចិត្តក្នុង​ករណីដាច់


ខេត្ត​បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរំលោភលើទំនុកចិត្តក្នុង​ករណីដាច់ដោយឡែកពីគ្នា ក្នុងនោះ​ម្នាក់ខ្ចីម៉ូតូមិត្តភក្តិជិះ​យកទៅបញ្ចាំយកលុយចាយអស់ និងម្នាក់ទៀត​លួចយកលុយក្រុមហ៊ុនទឹកស្អាតទិញគ្រឿងញៀន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។

ករណីទី១-ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួន​ ពីបទរំលោភលើទំនុកចិត្ត ដោយ​បានយកលុយក្រុមហ៊ុនទឹកបរិសុទ្ធដែលអតិថិជនសងលុយថ្លៃទឹកយកទៅទិញគ្រឿងញៀនប្រើប្រាស់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យឈ្មោះ រុំ សារីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​លក់ចែកចាយទឹកសុទ្ធ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ​ត្រូវ​ឃាត់ខ្លួនតាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ទៀង អេងឡុង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យពីបទរំលោភលើទំនុកចិត្ត ដោយ​បានយកលុយក្រុមហ៊ុនទឹកបរិសុទ្ធដែលអតិថិជនសងលុយថ្លៃទឹកយកទៅទិញគ្រឿងញៀនប្រើប្រាស់ ។

ករណីទី២-​ជនសង្ស័យម្នាក់ឃាត់ខ្លួនពាក់ព័ន្ធ​ករណីរំលោ.ភលើទំនុកចិត្ត ដោយ​ខ្ចីម៉ូតូរបស់មិត្តភក្តិ​ម៉ាកហុងដាឌ្រីម ១គ្រឿង យកទៅបញ្ចាំ និងយកលុយសងបំណុល និងចាយអស់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

ជនសង្ស័យឈ្មោះ ណាត់ តួរ៉េន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

ក្រោយទទួលពាក្យបណ្ដឹងពីឈ្មោះ យុទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យករណីរំលោភលើទំនុកចិត្ត ​ដោយខ្ចីម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងយកទៅបញ្ចាំ រួច​យកលុយសងបំណុលនិងចាយអស់។

កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការ​ឃាត់ខ្លួនសង្ស័យ​២​នាក់​ពាក់ព័ន្ធករណី​រំលោភសេចក្ដីទំនុកចិត្ត ដាច់ដោយឡែកពីគ្នា ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ