ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ចាប់​ជន​ដៃដល់​បាន​ហើយ ករណី​ស​ម្លា​.​ប់​យុវជន​ម្នាក់​ដុត​ឆេះ​ខ្លោច​ក្នុង​រណ្តៅ​សំរាម

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​រហូត​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤​នេះ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​រហូត​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤​នេះ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ម្នាក់ ហើយ​ដុត​សាកស​.​ព​ក្នុង​រណ្តៅ​ដុត​សំរាម នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ ហុ​ក ចិន្ដា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដោយ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ខ្លួន​បាន​បាត់​ប្អូនប្រុស​ម្នាក់​ឈ្មោះ ហុ​ក ដុល្លារ អាយុ​១៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ម៉ាត ជាមួយនឹង​ម៉ូតូ​១​គ្រឿង ម៉ាក HONDA SCOOPY ពណ៌​ក្រហម ផលិត​ឆ្នាំ​២០២៣, ទូរ​សព្ទ iPhone11 មួយ​គ្រឿង​, ខ្សែដៃ​ផ្លា​ក​ទី​ន ១​ខ្សែ និង​ចិញ្ចៀន​ផ្លា​ក​ទី​ន ១​វង់ ដោយនៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី ប្អូនប្រុស​ខ្លួន​បាន​ជិះ​ម៉ូតូ ថា​ទៅ​ដើរ​លេង​នៅ​ក្រៅ រហូត​ដល់​ម៉ោង​១២​យប់ មិនឃើញ​ចូល​ផ្ទះ​ឪពុក​ខ្លួន​ក៏​តេ​ទៅ ថា​ឆាប់​មក​ផ្ទះ ឈ្មោះ ហុ​ក ដុល្លារ ក៏​បាន​ឆ្លើយ​ថា តិច​ទៅ​ដល់​ហើយ​ប៉ា លុះដល់​ម៉ោង​៤​ទៀប​ភ្លឺ មិនឃើញ​មក​ផ្ទះ​ក្រុម​គ្រួសារ​តេ ទូរ​សព្ទ​ក៏​លែង​ចូល និង​សួរ​មិត្តភក្ដិ និង​កន្លែងធ្វើការ​របស់​ឈ្មោះ ហុ​ក ដុល្លារ ក៏​មិន​មាន​អ្នក​ណា​គេ​ដឹង និង​គ្មាន​ដំណឹង​រហូត​មក​ដល់​ឥឡូវ ។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ដដែល​នេះ ប្រជាពលរដ្ឋ​បាន​យក​សំរាម​ទៅ​ដុត​ចោល​ក្នុង​រណ្តៅ​ដុត​សំរាម ហើយ​ប្រទះ​ឃើញ​សាកសព​ត្រូវ​ដុត​ចោល​ក្នុង​រណ្តៅ ដែល​មាន​ភិនភាគ​ដូច​ទៅ​នឹង​ជន​រង​គ្រោះ​ខាងលើ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ក្រោយ​ពី​បាន​ធ្វើ​កោសល្យវិច័យ គឺ​សាកស​.​ព​មាន​សភាព កាត់​កដៃ និង​កាត់​ម្រាមដៃ កាត់​កែងជើង ហើយ​យក​មក​ដុត​ចោល នៅ​រណ្តៅ​ដុត​សំរាម ឆេះ​សល់​តែ​ដងខ្លួន និង​សាច់​ដុំដៃ និង​ក្បាល​ឆេះ​សក់​អស់ ស្ថិត​នៅ​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន អគ្គស្នងការ​រង​ទទួល​នាយកដ្ឋាន​, ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​កម្លាំង​ជំនាញ​នាយកដ្ឋាន បើក​ការ​ស្រាវជ្រាវ ដោយ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គឹ​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រើ​វិធានការ​ជំនាញ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧​និង​០០​នាទី កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​ស្រាវជ្រាវ រហូត​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ឈ្មោះ ជា សា​រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ត្រង់​ចំណុច​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

សូម​រម្លឹក​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ស​ម្លា​.​ប់ ហើយ​យក​ទៅ​ដុត​ឆេះ​ខ្លោច​ក្នុង​រណ្តៅ​ចាក់សំរាម ដោយ​ដៃ​ជាប់​ចំណង​ក្រណាត់​អាវ​ព័ទ្ធ​ទៅ​ក្រោយ នៅ​ចំណុច​ខាងជើង​គណបក្ស​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ បន្ទាប់​ពី​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ​រួច​មក ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​នោះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​ដល់​កើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ឈាន​ដល់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​មានឈ្មោះ ហុ​ក ដុល្លារ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​មុខរបរ​បុគ្គលិក​គិតលុយ​នៅ​ម៉ាត នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត​មាន ម្ដាយ​ឈ្មោះ ងួ​ន ឡេ​ង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​ឳ​ពុក​ជា​ជនជាតិ​ខ្មែរ (​តែ​លែងលះ​) ។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាក​ស្នាម​កែងជើង​ខាងស្ដាំ​កាប់​ដាច់​ទំហំ​៣X៤​ស​.​ម​, ប្រអប់ដៃ​ខាងស្ដាំ​កាប់​ដាច់​ទំហំ​៣X៥​ស​.​ម​, កាប់​ដាច់​ឆ្អឹង​កែងដៃ​ខាងស្ដាំ​ទំហំ​២.៥X៧​ស​.​ម​, កាប់​ដាច់​គល់ភ្លៅ​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ទំហំ​៥.៥X១៥​ស​.​ម ។​ ដូច្នេះ ក្រុម​ការងារ​ត្រួតពិនិត្យ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោៈ​ស្លាប់​ដោយសារ ត្រូវ​បាន​គេ​កាប់​រង​របួស​ជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​យក​សាកសព​ទៅ​ទំលាក់​ចោល​ក្នុង​រណ្តៅ​សំរាម ហើយ​ដុត​ឲ្យ​ឆេះ​ខ្លោច ។

សាកសព ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ម្ដាយ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សូ​រិ​យ៉ា​រាម ហៅ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត​។ ហើយ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ យ៉ាង​យកចិត្តទុកដាក់​បំផុត រហូត​ដល់​ថ្ងៃ​ទី​៦ មីនា​នេះ ទើប​ឃាត់ខ្លួន​ជនសង្ស័យ ។

បច្ចុប្បន្ន ជន​ដៃដល់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ