ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​ភូមិ​ភិ​ប.ង្ក​ហិ.ង្សា.លើ​អ្នកចម្ការ​ម្នាក់​រង​របួសធ្ងន់

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៥០៩​ភូមិ​ភិ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ ហើយ​ក៏​បាន​ប្រើ​​ហិង្សា​ដោយ​ទាញ​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ។ ការ​បង្ក​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នោះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧ និង៣០​នាទីថ្ងៃទី​០២ ​…

ខេត្តរតនគិរី​ ៖ មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៥០៩​ភូមិ​ភិ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ ហើយ​ក៏​បាន​ប្រើ​​ហិង្សា​ដោយ​ទាញ​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ។

ការ​បង្ក​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នោះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧ និង៣០​នាទីថ្ងៃទី​០២ ​ មេសា​ ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវលំ​ទៅ​ភូមិ​ភិ ស្ថិត​នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី​ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ធី សិទ្ធិ ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​នគរបាល​ព្រំដែន ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សេវ សា​រឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជនជាតិ​ចា​រ៉ា​យ មុខរបរ​កសិករ​ ។

តាម​ការ​រៀបរាប់​ជន​រង​គ្រោះ​ថា ខ្លួន​បាន​មក​ពី​ចំការ​រើស​ស្វាយចន្ទី​ ដើម្បី​ទៅ​លក់​ហើយ​នៅ​តាម​ផ្លូវ​ម៉ូតូ​ក៏​អស់​ប្រេងសាំង​នៅ​ត្រង់​ចំណុច​លើ​ផ្លូវលំ​ភូមិ​ភិ ឃុំ​សេ​សាន​ស្រុក​អូ​រយ៉ា​ដាវ​ បាន​ឈប់​សំរាក​ក្រោម​ម្លប់ឈើ​ ហើយ​ក៏​ស្រាប់តែ​មានឈ្មោះ ធី សិទ្ធិ មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៥០៩ ភូមិ​ភិ​បាន​ជិះ​ម៉ូតូ​មក​ពី​ទីបញ្ជាកា​រវរការ​ពារ​ព្រំដែន​លេខ​៦២៣​ មក​ដល់​ជួប​គ្នា​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​ឈប់​ដោយ​មាន​ស្ថានភាព​ស្រវឹង​ផង និង​បាន​សួរនាំ​ពី​បី​ម៉ាត់​ក៏​បាន​ចុះ​មក​ទាញ​យក​កាំបិត​របស់​ខ្លួន ​ហើយ​កាប់​តែ​ម្តង​បណ្តាល​ឲ្យ​រង​របួស​ក្បាល​។

ក្រោយ​រង​របួស ​ខ្លួន​ (ជន​រង​គ្រោះ​) ​ក៏​បាន​រត់គេច​ចូល​ទៅ​ព្រៃ​ដោយ​បន្សល់​ទុក​ម៉ូតូ និង​គ្រាប់ស្វាយចន្ទី​មួយ​ថង់​រួម​ទាំង​កាំបិត​មួយ​នៅ​និង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ ធី​សិទ្ធិ បាន​ហៅ​មន្ត្រី​របស់​ខ្លួន​នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ភិ​នោះ​ ឈ្មោះ ហាក់ ធា​រ័​ត្ន មក​ជួយ​យកស​ម្ភ​រ​ទៅ​រក្សា​ទុក​ទៀត​ផង​។

រហូត​មក​ដល់​បច្ចុប្បន្ន​ ជនសង្ស័យ​នោះ​មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​ថា​ មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ ​គ្រាន់តែ​សមត្ថកិច្ច​ប្រាប់​ថា​ កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​ចាត់ការ​និ​តិ​វិធី​បន្ត​ទៀត​ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​៕​


អត្ថបទសរសេរ ដោយ