និស្សិតម្នាក់បើកឡានលឿន គេចម៉ូតូជ្រុលបុ.កខឿនសួនច្បារ នៅចំណុចផ្លូវភ្លោះ ផ្លូវជាតិលេខ៥
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពេលដែល
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពេលដែល
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពេលដែលបើករថយន្ដម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿនផ្លូវកោងជ្រុលចង្កូតទៅបុកផ្ទប់ខឿនក្បាលសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែមេសា នៅចំណុចផ្លូវភ្លោះ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល 2A -8084 បើកបរដោយបុរសម្នាក់ជានិស្សិត មិនស្គាល់អត្តសញ្ញាណបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយបុរសម្នាក់ជានិស្សិត។ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង និងបើកលឿនក៏បានគេចម៉ូតូមួយគ្រឿង ជ្រុលទៅបុកផ្ទប់ខឿនក្បាលសួនច្បារពុះចែកទ្រូងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតស្រុញមួយកំណាត់ និង ផ្ទុះពោងសុវត្ថិភាពហើយអ្នកបើកបររងរបួសចុកទ្រូង ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកចុះទៅវាស់វែងនាំយកទៅរក្សាទុកដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕
ចែករំលែកព័តមាននេះ