ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​គៀនស្វាយ ជ្រើសរើស​វត្ត​ជ័យ​ឧត្តម ជា​កន្លែង​ប្រារព្ធ​ពិធី​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី

1 ឆ្នាំ មុន

ខេត្តកណ្តាល ៖ វត្ត​ជ័យ​ឧត្តម ដែល​ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​គៀនស្វាយ ជ្រើសរើស​ជាទី​តាំង ដើម្បី​ប្រារព្ធ​ពិធី​ជួបជុំ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឬ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី ខណៈ​វត្ត​ដែល​មាន​ប្រ​វត្ត​ដ៌​យូរលង់​មួយ​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា…

ខេត្តកណ្តាល ៖ វត្ត​ជ័យ​ឧត្តម ដែល​ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​គៀនស្វាយ ជ្រើសរើស​ជាទី​តាំង ដើម្បី​ប្រារព្ធ​ពិធី​ជួបជុំ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឬ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី ខណៈ​វត្ត​ដែល​មាន​ប្រ​វត្ត​ដ៌​យូរលង់​មួយ​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​វត្ត​ដ៏​មាន​ប្រជាប្រិយ៍ភាព និង​មាន​ទីធ្លារ​ធំ​ទូលាយ និង​ស្រស់​ស្អាត ។

លោក សុខ ពិ​សិទ្ធ អភិបាលរង​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អភិបាល នៃ​គណ​អភិបាល​ខេត្តកណ្តាល ឆ្នាំ​នេះ ថ្នាក់ដឹកនាំ​ស្រុក​គៀនស្វាយ បាន​សម្រេច​ជ្រើសរើស វត្ត​ជ័យ​ឧត្តម ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ដើម្បី​រៀបចំ​ពិធី​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី ។

លោក​បាន​បញ្ជាក់​ថា ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូ​ទាំង​ស្រុក ជា​ការងារ​សំខាន់​បំផុត សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ពិសេស​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ក្នុង​បរិវេណ នៃ​ពិធី​អបអរ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី នៅ​វត្ត​ជ័យ​ឧត្តម ព្រោះថា តាម​ការ​រំពឹង​ទុក នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នឹង​សម្រុក​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទីនោះ ។

លោក សុខ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ អាជ្ញាធរ​ស្រុក​បាន​រៀបចំ​នូវ​កិច្ចការ​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​បាន​នូវ​ស​ន្តុ​សុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​យើង ក្នុង​នោះ​យើង​ក៏​ផ្តោត​ជា​សំខាន់​លើ​ទីតាំង​ជួបជុំ​អបអរ​ឆ្នាំ​ថ្មី នៅ​វត្ត​ជ័យ​ឧត្តម ។

លោក​អភិបាលរង​ស្រុក បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ​យើង​បាន​រៀបចំ​រួចរាល់​ហើយ​ទាំង​កម្លាំង និង​សម្ភារ ឧបករណ៍​បម្រើ​ឲ្យ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​មាន​ដូច​ជា កងកម្លាំង រថយន្ត​អន្តរាគមន៍​ចំនួន ៣ គ្រឿង រថយន្ត​ពន្លត់​អគ្គិ​ភ​យ័​ចំនួន ២ គ្រឿង រថយន្ត​សង្គ្រោះ​បន្ទាន់ គ្រូពេទ្យ បុគ្គលិក​ពេទ្យ​ជាដើម​ផង​ដែរ​។ ក្រៅ​ពិការ​ងារ​នោះ អាជ្ញាធរ​ស្រុក ឃុំ​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការងារ​សុវ៎ត្ថិភាព សណ្តាប់ធ្នាប់ ការងារ​អនាម​យ័ ការ​ស្វាគមន៍ និង​សេវា​ម្ហូបអាហារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​អា​ជីករ​ដែល​បាន និង​កំពុង​ប្រកប​មុខរបរ​នៅ​តាម​ផ្សារ តាម​រមណីយដ្ឋាន​នានា នៅ​ទូ​ទាំង​ស្រុក​គៀនស្វាយ ដើម្បី​ពួក​គាត់​បាន​យល់ និង​ចូលរួម​សហការ​។

លោក​បន្ត​ថា ទន្ទឹម​នឹង​ការងារ​ជា​អ​ទិ​ភាព​ខាងលើ យើង​នូវ​បាន​កំណត់​គោលដៅ​សន្តិសុខ សណ្តាប់ធ្នាប់​សំខាន់​ៗ​មួយ​ចំនួន​ថែម​ទៀត ក្នុង​នោះ​គោលដៅ​ព្រុំប្រទល់​ស្រុក និង​ព្រុំប្រទល់​រវាង​ឃុំ និង​ឃុំ ក្នុង​ស្រុង​ផង​ដែរ​។ ប៉ុន្តែ​បញ្ជាការដ្ឋាន​ធំ​ផ្នែក​សន្តិសុខ គឺ​យើង​បោះទីតាំង​នៅ​វត្ត​ជ័យ​ឧត្តម​តែ​ម្តង​។

ចំណែក​ក្រុមហ៊ុន​អាជីវកម្ម ដែល​មាន​ទីតាំង​ក្នុងស្រុក​ក៏​យើង​បាន​ណែនាំ​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ចំពោះ​បញ្ហា​សន្តិសុខ សំខាន់​ការពារ​នូវ​គ្រោះ​អគ្គិ​ភ​យ័ ដែល​អាច​កើត​មាន​ជាយថាហេតុ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ ក្នុង​ករណី​កើតហេតុ​ណាមួយ​។

លោក សុខ ពិសិដ្ឋ បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ថា ឆ្នាំ​នេះ​នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង ពិសេស​នឹង​មាន​បងប្អូន​ចូលរួម​កុះករ​នៅ​ទីតាំង​ដែល​យើង​រៀបចំ​ពិធី​អបអរ​ឆ្នាំ​ថ្មី ឬ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​នៅ​វត្ត​ជ័យ​ឧត្តម​។

សូម​ជម្រាប​ថា វត្ត​ជ័យ​ឧត្តម ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​១ ចម្ងាយ​ប្រមាណ​ជាង ៣០ គី​ទ្បូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ស្ថិត​នៅ​ភូមិ​ជ​យ័​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។ វត្ត​ជ័យ​ឧត្តម គឺជា​វត្ត​ដ៏​ចំណាស់​មួយ ហើយ​មាន​ប្រវត្តិ​ល្បីល្បាញ​ដ៏​យូរលង់​ខាង​ជំនឿ និង​ខាង​សាសនា ដែល​ពុទ្ធ​បរិ​ស​ទ័​ភាគច្រើន​តែងតែ​ទៅ​បែ​បន់ សុំ​សេចក្តីសុខ និង​ប្រកប​មុខរបរ​ប្រកបដោយ​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ