ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​សឹក​ភូមា​ និង​ពួក​តស៊ូ​អះអាង​ខុ​ស​គ្នាពី​ការ​វា.យ​ប្រ.ហារ​ដោយដ្រូន

1 ឆ្នាំ មុន

ទី​ក្រុង​ណៃពិដោរ៖ ពាក់​ព័ន្ធ​នឹង​ការ​​​វាយ​ប្រហារ​​​សំណាក់​កង​ទ័ព​ព្រៃ​​ទៅ​លើ​​​របប​សឹក​ភូមា​​របស់​​លោក​​មីន​អុង​ឡាំង​នោះ​​​ គេ​ឃើញថា​មាន​ការ​បក​ស្រាយ​ផ្សេង​គ្នា​។ ​ចលនា​តស៊ូ​នៅ​ក្នុង​​ព្រៃ​​ដែលគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​​អះ​អាង​ថា​ទាហាន​របស់​ខ្លួន​​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​វាយ​ប្រហារ​បាន​សម្រេច​ទៅ​លើ​​ព្រលាន​យន្តហោះ និង​បញ្ជាការ​ដ្ឋាន​យោធា​​នៅ​​ទីក្រុង​​ណៃ​ពិ​ដោរ​។​ របប​សឹក​ថ្លែង​ថា​​ដ្រូន​ទាំង​នោះ​មិន​បាន​វាយ​ប្រហារ​ចំ​គោល​ដៅ​​ឡើយ​​ ហើយ​​ត្រូវ​បាន​បាញ់​​ទម្លាក់​គ្មានសល់​មួយ​គ្រឿង​ទេ​​​។ ​ក្រុម​ប្រឆាំង​ដែល​ហៅ​ខ្លួន​ឯង​ថា​ «រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​» ថ្លែង​​ថា​ក្រុម​ប្រតិ​បត្តិ​ការ​ពិសេស​របស់​ខ្លួន​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​វាយ​សង្គ្រប់​ទៅ​លើ​គោល​ដៅ​ជា​ច្រើន​​កន្លែង​នៅ​ក្នុង​ពេល​តែ​មួយ​។…

ទី​ក្រុង​ណៃពិដោរ៖ ពាក់​ព័ន្ធ​នឹង​ការ​​​វាយ​ប្រហារ​​​សំណាក់​កង​ទ័ព​ព្រៃ​​ទៅ​លើ​​​របប​សឹក​ភូមា​​របស់​​លោក​​មីន​អុង​ឡាំង​នោះ​​​ គេ​ឃើញថា​មាន​ការ​បក​ស្រាយ​ផ្សេង​គ្នា​។ ​ចលនា​តស៊ូ​នៅ​ក្នុង​​ព្រៃ​​ដែលគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​​អះ​អាង​ថា​ទាហាន​របស់​ខ្លួន​​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​វាយ​ប្រហារ​បាន​សម្រេច​ទៅ​លើ​​ព្រលាន​យន្តហោះ និង​បញ្ជាការ​ដ្ឋាន​យោធា​​នៅ​​ទីក្រុង​​ណៃ​ពិ​ដោរ​។​ របប​សឹក​ថ្លែង​ថា​​ដ្រូន​ទាំង​នោះ​មិន​បាន​វាយ​ប្រហារ​ចំ​គោល​ដៅ​​ឡើយ​​ ហើយ​​ត្រូវ​បាន​បាញ់​​ទម្លាក់​គ្មានសល់​មួយ​គ្រឿង​ទេ​​​។

​ក្រុម​ប្រឆាំង​ដែល​ហៅ​ខ្លួន​ឯង​ថា​ «រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​» ថ្លែង​​ថា​ក្រុម​ប្រតិ​បត្តិ​ការ​ពិសេស​របស់​ខ្លួន​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​វាយ​សង្គ្រប់​ទៅ​លើ​គោល​ដៅ​ជា​ច្រើន​​កន្លែង​នៅ​ក្នុង​ពេល​តែ​មួយ​។ ពួកគេ​អះអាង​ថា​មនុស្ស​មួយ​ចំនួន​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ផង​ដែរ​។ ដោយ​ឡែក របប​យោធា​មីន​អុង​ឡាំង​អះ​អាង​ថា​ទាហាន​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ដ្រូន​៧​គ្រឿង​។ របប​នេះបញ្ជាក់​ថា​គ្មាន​នរណា​ម្នាក់​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​សារ​ព័ត៌​មាន​បាន​ត្រឹម​តែ​ចុះ​ផ្សាយ​តាម​គេ​ថា​តែ​ប៉ុណ្ណោះ​ព្រោះ​មិន​ទាន់​មាន​​ប្រភព​​​ឯក​រាជ្យ​ណា​មួយ​​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ទាំង​នេះ​ថា​មាន​ការ​ពិត​កម្រិត​ណា​ទេ​។ ប្រទេស​ភូមាធ្លា​ក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ ​និងវិបត្តិ​​សន្តិសុខ​ជាតិ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​លោក​មីន​អុង​ឡាំង​ទម្លាក់​លោកស្រី​ស៊ូជី​ពី​អំណាច​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១។

ពី​ដំបូង​ដៃ​ ក្រុម​អ្នក​គាំទ្រ​លោក​ស្រី​ស៊ូជី​ត្រឹម​ហែ​បាតុកម្ម​តវ៉ា​ដោយ​សន្តិ​វិធី​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​នៅ​​​ពេល​ពួក​យោធា​ប្រើ​កម្លាំង​បង្ក្រាប​ខ្លាំង​ពេក​ ពួកគេ​ក៏​រត់​ទៅ​រួម​កម្លាំង​ជា​មួយ​ពួក​តស៊ូ​​នៅ​ក្នុង​ព្រៃ​។ ដូច​នេះ សង្គ្រាម​ផ្ទៃ​ក្នុង​ភូមា​កាន់​តែ​ឆាប​ឆេះ​ខ្លាំង​ជាង​មុន​។ ពួក​ឧទ្ទាម​បាន​វាយ​ប្រហារខ្លាំង​ៗ​​ស្រុះ​ដៃ​គ្នា​​​ទៅ​លើ​ប៉ុស្តិ៍​ជួរ​មុខ​នៃ​​របប​សឹក​មីន​អុង​ឡាំង​​​​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២៣​។

សូម​ជម្រាប​​ព្រលាន​យន្ត​ហោះ​ដែល​ក្រុម​តស៊ូ​​​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​នោះ​ជា​មូល​ដ្ឋាន​ទ័ពអាកាស​របស់​របប​សឹក​ផង​ និង​ក៏​ជា​អាកាស​យាន​ដ្ឋាន​សម្រាប់​ទទួល​យន្ត​ហោះ​​ដឹក​អ្នក​​ដំណើរ​​ឡើង​ចុះ​ផង​ដែរ​។ ទី​នេះ​ស្ថិត​នៅ​ចម្ងាយ​២៥​គីឡូ​ម៉ែត្រ​ពី​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​មួយ​ចំនួន​ដែល​ក្រុ​ម​តស៊ូ​អះ​អាង​ថា​ពួក​គេ​ក៏​បាន​បញ្ជា​យន្ត​ហោះ​ដ្រូន​ទៅ​វាយ​ប្រហារ​ផង​ដែរ​។

ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​​ក្លោត​ធីម (Kloud Team) ​ប្រកាស​ថា​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​នោះ​ជា​ស្នា​ដៃ​របស់​ខ្លួន​។ ពួក​គេ​ទទួល​រ៉ាប់​រង​ខាង​ធ្វើ​សង្គ្រាម​ដែន​អាកាស។ ពួក​តស៊ូ​ដែល​ហៅ​ខ្លួន​ឯង​ថា​ «កង​ទ័ព​ស្វ័យ​ការ​ពារ​» ច្រើន​ប្រគល់​ការ​ងារ​ឱ្យ​ក្រុម​ក្លោត​ធីម​ជា​អ្នក​វាយ​ប្រហារ​ជើង​អាកាស​ព្រោះ​ពួក​គេ (កង​ទ័ព​ស្វ័យ​ការ​ពារ) មិន​សូវ​​មាន​អាវុធ​ធុន​ធ្ងន់​។ ក្រុម​ក្លោត​ធីម​ថ្លែង​ថា​​​គោល​ដៅ​វាយ​ប្រហារ​​ពេល​នោះ​គឺ​ផ្ទះ​​របស់​លោក​មីន​អុង​ឡាំង​, បញ្ជាការ​ដ្ឋាន​កង​ទ័ព និង​មូល​ដ្ឋាន​ទ័ព​អាកាស​។

ថ្វី​ដ្បិត​របប​សឹក​​​មាន​ប្រៀប​ជាង​ពួក​តស៊ូ​​ផ្នែក​ចំនួន​កង​ទ័ព និង​អាវុធ​យុទ្ធ​ភ័ណ្ឌក៏​ពិត​មែន ​ប៉ុន្តែ​របប​សឹក​មិន​​ទាន់​​​អាច​បង្ក្រាប​​ពួក​តស៊ូ​​​បាន​ទេ​​​។ កាល​ពី​ពេល​កន្លង​មក បើ​ត្រូវ​វាយ​ប្រហារ​ទៅ​លើ​ពួក​បះ​បោរ​នៅ​ក្នុង​ព្រៃ​ របប​សឹក​ច្រើន​ប្រើ​ប្រាស់​យន្ត​ហោះ​វាយ​ប្រហារ​ពី​លើ​អាកាស​​។ ដូច្នេះ អ្នក​ដែល​ស្លាប់គឺ​​​យុទ្ធ​ជន​របស់​ពួក​បះ​បោរ​​ផង និង​​ជន​ស៊ីវិលផង​។ មិន​តែ​ប៉ុណ្ណោះ អង្គ​ការ​សហ​ប្រជា​ជាតិ​ប៉ាន់​ស្មាន​ថា​ជន​ស៊ីវិល​ជាង​២​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​​កន្លែង​​​ដើម្បី​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា។​

​ឥឡូវ​នេះ យន្ត​ហោះ​ដ្រូន​បាន​ក្លាយ​ជា​អាវុធ​សម្ងាត់​របស់​ពួក​តស៊ូ​ដើម្បី​ចាត់​ការ​ទៅ​លើរបប​សឹក​។ ពី​ដំបូង​ដៃ ពួក​គេ​ប្រើ​ប្រាស់​ត្រឹម​តែ​យន្ត​ហោះ​ដ្រូន​ខ្នាត​តូច​ដែល​បំពាក់​គ្រឿង​ផ្ទុះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ ពួកគេ​លេង​សុទ្ធ​តែ​ដ្រូន​បំពាក់​បច្ចេក​វិទ្យា​ទំនើបៗ​ និង​ដាក់​គ្រឿង​ផ្ទុះ​បាន​ច្រើន​ៗ​ដើម្បី​វាយ​ប្រហារ​គោល​ដៅ​យោធា​។​ ជា​និច្ច​កាល បន្ទាប់​ពី​វាយ​ប្រហារ​ដោយ​យន្ត​ហោះដ្រូន​រួច​ហើយ ពួកគេ​ច្រើន​បង្ហោះ​សកម្ម​ភាព​ទាំង​នោះ​នៅ​លើ​បណ្ដាញ​សង្គម​៕​

ប្រភព៖ Associated Press
https://apnews.com/article/myanmar-naypyitaw-drone-attack-military-3258d004bbf83f3ae77e10c3252ce453

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ