រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញសកម្មភាពនៃលេងល្បែ.ងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណកំពុងតែងើបឡើងវិញនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យអភិបាលខេត្តស្នងការនគរបាលរាជធានី ខេត្តទាំងអស់ ត្រូវចាត់វិធានការចំពោះល្បែ.ងទាំងនោះឲ្យអស់ ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជានៅទីស្តីការក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗកន្លងមកនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ល្បែងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណ ថ្វីត្បិតតែយើងបានធ្វើច្រើនកន្លងមកហើយ ប៉ុន្តែបច្ចុប្បន្ននេះដូចជាមានការងើបឡើងបន្តិចៗឡើងវិញ ដូច្នេះខ្ញុំស្នើឲ្យអភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះករណី» ។
ឯកឧត្តមឧបកនាយករដ្ឋមន្ត្រីបានបន្ថែមថា ក៏បានលើកឡើងថា ត្រូវតែដាក់ទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តិព្រោះថា កន្លងមកនេះអ្នកដែលបើកដោយគ្មានអាជ្ញាប័ណ្ណយើង គ្រាន់តែធ្វើការណែនាំ អប់រំ ណែនាំគាត់ឲ្យកុំបើកបន្តទៀត និងប្រាប់បែបនេះបែបនោះ ប៉ុន្តែការងានេះត្រូវបានកំពុងតែងើបឡើងវិញ ។
ជាក់ស្តែង នៅតាមបណ្តាខេត្តមួយចំនួនបានកំពុងតែមានងើងឡើងវិញនូវការបើកឲ្យមានល្បែ.ងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណនេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា មានកន្លងមកនេះ មានវេបសាយខ្លះគាត់មានកូនចៅខ្លួនរួចហើយជិះម៉ូតូទៅបញ្ចូលប្រព័ន្ធអែម (APP) ឲ្យប្រជាពលរដ្ឋដោយបញ្ចូលម្តងបាន២០ដុល្លារដោយដំបូងឲ្យគាត់លេងដើម្បីទាក់ម៉ូយ ។ ចំណុចនេះ គឺនៅពេលដែលគាត់ជល់លេងម្តងហើយ គាត់នឹងលេងបន្តទៀតហើយ ពោល គឺគាត់នឹងដាក់លុយលេងទៀត ។
ឯកឧត្តមគូសបញ្ជាក់ថា ៖«ចំណុចនេះខ្ញុំដឹងមានការលំបាកពីថ្នាក់ដឹកនាំខេត្ត មានអភិបាលខេត្តស្នងការនគបាល កងកម្លាំងគ្រប់ប្រភេទ ប៉ុន្តែខ្ញុំស្នើសុំឲ្យបន្តយកចិត្តទុកដាក់ចំពោះករណីនេះ» ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្មីៗកន្លងទៅនេះ សម្តេចចេញបទបញ្ជារួចហើយឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែ.ងផ្សងសំណាង នៅតាមមូលដ្ឋានជាមួយគ្នានេះ សម្តេចក៏បានឱ្យគណៈកម្មាធិការគ្រប់គ្រងល្បែ.ងពាណិជ្ជកម្មចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែ.ងផ្សងសំណាងនានានៅទូទាំងប្រទេសកម្ពុជា ។
សម្តេចបានបន្ថែមដូច្នេះថា ៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែ.ងផ្ស ងសំណាងនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការ ដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង» ។
សម្តេចបានលើកឡើងថា ពេលវេលានេះទៅមុខ គឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមានដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្ម នៅមូលដ្ឋានបង្កើតរោងចក្រសហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងចំណូលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ ។ សម្តេចបានបញ្ជាក់ថា កម្ពុជាត្រូវការវិន័យក្នុងការដឹកនាំរដ្ឋ ហើយត្រូវរាយការណ៍ជូនសម្តេចវិញជាបន្ទាន់ជុំវិញវិធានការនេះ ៕
ចែករំលែកព័តមាននេះ