ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណង​ស្នេហ៍​ជិត​៤​ឆ្នាំ រ៉េ​ត សារី​តា លើក​ស​សើរ​គូស្នេហ៍​ពេញ​ៗ​មាត់​បែប​នេះ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រហូត​មក​ទល់​ពេល​នេះ ចំណង​ស្នេហ៍​ឆ្លង​ទ្វីប រវាង រ៉េ​ត សារី​តា និង​បុរស​ជនជាតិ​អា​មេ​រិ​ក បាន​អូស​បន្លាយពេល​ជិត​៤​ឆ្នាំ​មកនេះ ខណៈ​ពេល​ដែល​តារា​ស្រី​រូប​នេះ​តែងតែ​បើកចំហ​ជា​សាធារណៈ​ពី​ទំនាក់ទំនង​ស្នេហ៍​របស់​ខ្លួន​ដោ…

រាជធានី​ភ្នំពេញ ​៖ រហូត​មក​ទល់​ពេល​នេះ ចំណង​ស្នេហ៍​ឆ្លង​ទ្វីប រវាង រ៉េ​ត សារី​តា និង​បុរស​ជនជាតិ​អា​មេ​រិ​ក បាន​អូស​បន្លាយពេល​ជិត​៤​ឆ្នាំ​មកនេះ ខណៈ​ពេល​ដែល​តារា​ស្រី​រូប​នេះ​តែងតែ​បើកចំហ​ជា​សាធារណៈ​ពី​ទំនាក់ទំនង​ស្នេហ៍​របស់​ខ្លួន​ដោ យ​មិន​លាក់លៀម​ពី​ភ្នែក​មហាជន ។

បើ​ទោះបីជា​មិន​ទាន់​បញ្ចេញ​ពេលវេលា​ជាក់លាក់​ណាមួយ សម្រាប់​ចូល​រោងការ​ក៏​ដោយ ប៉ុន្តែ​អតីត​កញ្ញាឯក​ចក្រ​វា​ទ្ប​កម្ពុជា​ឆ្នាំ​២០២០ នាង រ៉េ​ត សារី​តា បាន​លើក​ស​សើរ​ដល់​គូស្នេហ៍​របស់​ខ្លួន​យ៉ាង​ពេញមាត់ និង​បាន​ចាត់​ទុក​មនុស្ស​ម្នាក់​នេះ​តែងតែ​ផ្តល់​តម្លៃ និង​ភាព​កក់ក្តៅ​មក​ដល់​រូប​នាង​រហូត​មក​ចាប់តាំងពី​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជិត​៤​ឆ្នាំ​មកនេះ ។

រ៉េ​ត សារី​តា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា ស្គាល់គ្នា​ជិត​៤​ឆ្នាំ​នេះ មិន​ដែល​តម្លើង​សម្លេង​ដាក់សូ​ម្បី​មួយ​ដង នៅ​ពេល​មាន​បញ្ហា​អ្វីមួយ មិន​ស្តីបន្ទោស តែ​ជួយ​កែតម្រូវ​ជួយ​តម្រង់​ទិស តែង​តែ​សរសើរ​ខ្ញុំ​ជា​រើ​យ​ៗ​តែង​គាំទ្រ​នូវ​ការ​សម្រេចចិត្ត​អ្វីមួយ ជម្រុញ​ខ្ញុំ​ឲ្យ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន ។​ល​។ អរគុណ​ដែល​ស្រលាញ់ ផ្តល់​តម្លៃ និង​ភាព​កក់ក្តៅ​រហូត​មក ។

តាម​រយៈ​អ្វី​ដែល​នាង​បាន​ស​សើរ​ខាងលើ​នេះ មហាជន​ជា​ពិសេស​បណ្តា​អ្នកគាំទ្រ រ៉េ​ត សារី​តា បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ​ចំពោះ​រូប​នាង ដែល​អាច​ស្វែងរក​ដៃគូ​ដ៏​ល្អ​មួយ​រូប ខណៈ​ពេល​ដែល​គេ​រំពឹង​ថា នាង​នឹង​អាច​ចាប់ដៃ​គ្នា​ជាមួយ​គូស្នេហ៍​ចូល​រោងការ​ឆាប់​ៗ​នេះ ព្រោះ​គេ​ឃើញ​ចំណង​ស្នេហ៍​របស់​នាង​កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ជា​ការ​កត់សម្គាល់​តារា​សម្តែង និង​ពិធី​ការិនី​នាង រ៉េ​ត សារី​តា ត្រូវ​បាន​គេ​ដឹង​ថា ចំណង​ស្នេហ៍​របស់​នាង ជាមួយនឹង​បុរស​ជនជាតិ​អា​មេ​រិ​ក​នេះ បាន​ចាប់ផ្តើម​ឡើង​តាំងពី​អំឡុង​នាង​កំពុង​មាន​បេស​កម្ម​ភាព​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កម្មវិធី Miss Universe ឆ្នាំ​២០២០ ។

អំឡុង​កម្មវិធី​បាន​បញ្ចប់​នោះ រ៉េ​ត សារី​តា មិន​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ភ្លាម​នោះ​ឡើយ ដោយ​នាង​បាន​ចំណាយពេល​មួយ​រយៈ​ខ្លី​ទៀត ដើម្បី​ដើរ​លេង​កម្សាន្ត​ជាមួយ​គូស្នេហ៍​របស់​នាង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ។

យ៉ាងណា ចំណង​ស្នេហ៍​នេះ រ៉េ​ត សារី​តា មិន​បាន​លាក់លៀម​ពី​ភ្នែក​មហាជន​ឡើយ ពោល​នាង​តែងតែ​បញ្ចេញ​នូវ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម ក្នុង​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​បាន​ចេញ​ទៅ​ដើរ​លេង​កំសាន្ត​តាម​បណ្តា​ប្រទេស​នានា ៕​

អត្ថបទសរសេរ ដោយ