២០ឆ្នាំមកនេះឥស្សរជនណាខ្លះជាប្រធានព្រឹទ្ធសភា?
- ភ្នំពេញ
ព្រឹទ្ធសភាជាសភាជាន់ខ្ពស់របស់កម្ពុជា ។ ព្រឹទ្ធសភានីតិកាលទី៥ បានប្រសូត្រឡើងនៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ។ ក្រោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ…
ព្រឹទ្ធសភាជាសភាជាន់ខ្ពស់របស់កម្ពុជា ។ ព្រឹទ្ធសភានីតិកាលទី៥ បានប្រសូត្រឡើងនៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ។ ក្រោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ…
ព្រឹទ្ធសភាជាសភាជាន់ខ្ពស់របស់កម្ពុជា ។ ព្រឹទ្ធសភានីតិកាលទី៥ បានប្រសូត្រឡើងនៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ។ ក្រោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ ។ សម្តេចតេជោ ហ៊ុន សែន បានជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិកាលទី៥ ។
តើនរណាខ្លះធ្លាប់ធ្វើប្រធានព្រឹទ្ធសភារហូតមកដល់ពេលនេះ?
ព្រឹទ្ធសភាកម្ពុជា បានបង្កើតឡើង និងបានបើកសម័យប្រជុំលើកទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ នៅក្នុងអាណត្តិទី១ ពី១៩៩៩ ដល់ឆ្នាំ២០០៦ សម្តេច ជា ស៊ីម ជាប្រធានព្រឹទ្ធសភា ។
ព្រឹទ្ធសភានីតិកាលទី២ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១២ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅតែជាប្រធានព្រឹទ្ធសភា ។ ព្រឹទ្ធសភានីតិកាលទី៣ ពីឆ្នាំ២០១២ ដល់២០១៨ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន ។ ក្រោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលមរណភាព ។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ជ្រើសតាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធានជំនួស ។ ព្រឹទ្ធសភានីតិកាលទី៤ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤នេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ជាប្រធាន ។
សម្តេច តេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភាអាណត្តិទី៥ ។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជាមានឋានៈស្មើនាយករដ្ឋមន្ត្រី ។
ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិ ជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានព្រឹទ្ធសភា និងរដ្ឋសភា ។ សមាជិកព្រឹទ្ធសភាមានចំនួន៦២រូបស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា ។ សមាជិកព្រឹទ្ធសភា៥៨រូបកើតចេញពីការបោះឆ្នោតអសកល២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើន ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ។
ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ។
ព្រឹទ្ធសភាអាណត្តិថ្មីនេះហាក់ដូចមានយុទ្ធសាស្ត្រថ្មីគួរអោយកត់សម្គាល់មួយនោះ គឺយុទ្ធសាស្ត្រការទូតសភា ។ ការទូតសភាជានឹងក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជាជាមួយប្រទេសនានានៅលើពិភពលោក ។
គួរកត់សម្គាល់ដែរនោះ ក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាសុទ្ធសឹងជាអ្នកខ្លាំងខាងវិស័យការទូត ។ សម្តេចតេជោ ហ៊ុន សែន នៅក្នុងសុន្ទរកថា លើកដំបូងក្នុងនាមជាប្រធាព្រឹទ្ធសភាបាននិយាយថា ការទូតសភានឹងក្លាយជាអាទិភាពការងារមួយសម្រាប់ព្រឹទ្ធសភាអាណត្តិទី៥ ។ សម្តេចលើកឡើងថា នៅក្នុងបរិបទពិភពលោកដ៏គ្រោះថ្នាក់កម្ពុជាត្រូវតែធ្វើការទូតសភា ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងពិភពលោក ៕
ចែករំលែកព័តមាននេះ