ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទីតាំង​ផ្ទៃដី​របស់​ក្រុមហ៊ុន​អាន​ម៉ា​ឌី ដើម្បី​ពិនិត្យ​ព្រំ​ដី​ចុះ​ជា​លក្ខណ​:​ប្រព័ន្ធ

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត​ស្វាយ​​​​​រៀង តំណាង…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត​ស្វាយ​​​​​រៀង តំណាង អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​របស់​ក្រុមហ៊ុន​អាន​ម៉ា
​ឌី ដើម្បី​ពិនិត្យ​ព្រំ​ដី​ចុះ​ជា​លក្ខណ​:​ប្រព័ន្ធ ដែល​ស្ថិត​នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

លោក ម៉ិ​ញ ស៊ីចាយ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដើម្បី​ចុះ​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ត្រូវ​បញ្ជាក់​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​ទៅ​ថ្ងៃក្រោយ​ទៀត ហើយ​ថា​មិនដឹង ។

ចំពោះ​ដីធ្លី​ដែល​ត្រូវ​ចុះ​ជា​លក្ខណៈ​ប្រព័ន្ធ​ទាំងនេះ ដាច់ខាត​ត្រូវ​តែ​បើក​ឱ្យ​មាន​ផ្លូវ​និង​ប្រឡាយ​ទឹក​បញ្ជាក់​ទីតាំង​ដី​រដ្ឋ ឬ​ដី​ឯកជន​ឲ្យ​បាន​ច្បាស់លាស់​ទាំង​ទំហំ​ដី​ទីតាំង​ជាក់ស្តែង ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹមតែ​អាជ្ញាធរ​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ អ្នក​សារព័ត៌មាន​ក៏​ត្រូវ​ដឹង​ពី​ការ​ចុះបញ្ជី​ដីធ្លី​ដោយ​បើកចំហ​ផង​ដែរ មិន​មានការ​លាក់បាំង​នោះ​ឡើយ ដោយ​មានការ​ប្រកាស​បិទ​ផ្សាយ​ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ ភូមិ ឃុំ នៅ​មូលដ្ឋាន ចៀសវាង​ប្រជាពលរដ្ឋ ឬ​ក៏​មជ្ឈដ្ឋាន​ផ្សេង​ៗ​គាត់​មាន​ច​ម្ង​ល់​។

ជាក់ស្តែង ដី​របស់​ក្រុមហ៊ុន​អាន​ម៉ា​ឌី ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​នា​ពេល​កន្លង​មក មាន​ចំនួន​១៤០០​ហិ​កតា តែ​ក្រោយ​ពី​ក្រុមការងារ​ជំនាញ​ចុះ​ពិនិត្យ​វាស់វែង​ជាក់ស្តែង​មាន​ចំនួន​១៣៧៤​ហិ​កតា ជា​ដី​សល់​ក្រោយ​ពី​កាត់​ជា​ប្រឡាយ​ទឹក​ផ្លូវ​រួម និង​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ តាម​ស​.​ជ​.​ណ លេខ​០១ នៅ​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​មក​ធ្វើការ​វាស់វែង​កំឡុង​ឆ្នាំ​២០១២ ដែល​ដី​របស់​ក្រុមហ៊ុន​នេះ​បាន​ដាំដំឡូង​មី អំពៅ និង​កៅស៊ូ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា មូលហេតុ​ដែល​ក្រុមការងារ​ចុះ​មក​ថ្ងៃនេះ គឺ​ដោយសារ​ខាង​ក្រុមហ៊ុន​បាន​ធ្វើ​សំណើ​ទៅ​រដ្ឋបាល​ខេត្ត ដើម្បី​ឲ្យ​ខេត្ត​កំណត់​ព្រំ​ដី​ច្បាស់លាស់​ងាយស្រួល​ចុះបញ្ជី​ដីធ្លី​លក្ខណ​:​ជា​ប្រព័ន្ធ ដូច្នេះ​ហើយ នា​ពេល​កន្លង​មក​រដ្ឋបាល​ខេត្ត​ក៏​បាន​បើក​កិច្ចប្រជុំ​ស្ថាប័ន​ជំនាញ​ក្រោម​ឱវាទ ដើម្បី​ពិនិត្យ​សម្រេច ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​មក​ដល់ទី​តាំង​ដី​ផ្ទាល់​របស់​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ធ្វើ​បច្ចុប្បន្នភាព​ជាក់ស្តែង ធ្វើ​កំណត់​ព្រំ​ដី​ប្រមូល​ទិន្នន័យ​ព័ត៌មាន ដើម្បី​បិទ​ផ្សាយ​ធ្វើ​របាយការណ៍​ទៅ​រដ្ឋបាល​ខេត្ត ប្រជុំ​ហើយ​ឲ្យ​ខាង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ជា​អ្នកធ្វើការ​សម្រេច​។

​អភិបាលរង​ខេត្ត​បាន​មាន​សង្កត់ធ្ងន់​ថា ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​រួម​មាន​ដូច​ជា ទី​១-​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ក្បាលដី​ដោយ​ប្រើប្រាស់​ម៉ាស៊ីន D.G.P.S ដែល​មាន​ប្រព័ន្ធ​ទំនើប​ក្នុង​ការ​ផ្ដល់​ទិន្នន័យ​បាន​ច្បាស់លាស់ ។ ទី​២-​ផ្ដល់​នូវ​សិទ្ធិ​កាន់កាប់​ចាត់​ចែង​អាស្រ័យ​ផល​ស្របច្បាប់​។ ទី​៣-​ទទួល​បាន​សិទ្ធិ​ការពារ​ដោយ​ផ្លូវច្បាប់​តាម​មាត្រា​៤៤ ជា​ពិសេស គឺ​បាន​កាត់​បន្ថយ​នូវ​បញ្ហា​ទំនាស់​ដីធ្លី ។

លោក ម៉ែ​ន អេ​ង បន្ថែម​ថា ដោយឡែក​ដី​ដែល​នៅ​សេសសល់​ក្រៅពី​នេះ ខាង​មន្ទីរ​និង​មន្ត្រី​ជំនាញ​បាន​នឹង​កំពុង​ចុះ​ស្រង់​ស្ថិតិ ដើម្បី​កំណត់​ព្រំ​ធ្វើការ​វាស់វែង​ជា​បន្តបន្ទាប់​នៅ​ពេល​ក្រោយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ