ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រផ្ញើព្រះរាជសារជឿជាក់សម្ដេចតេជោនឹងនាំព្រឹទ្ធ សភារៀបចំពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជ​សារ​ជឿជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជ​សារ​ជឿជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​បន្ដ​ដឹកនាំ​ព្រឹទ្ធសភា​ក្នុង​ការ​រៀបចំ និង​ពិនិត្យ​ច្បាប់​ជាតិ​ឱ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ជាតិ ។

យោង​តាម​ព្រះរាជ​សារ​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃ​ទី​៣ មេ​សា ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចូលរួម​អបអរសាទរ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្រាប់​នីតិកាល​ទី​៥ ។

តាម​រយៈ​ព្រះរាជ​សារ​នេះ​ព្រះ​អង្គ មាន​បន្ទូល​កោតសរសើរ​ដ៏​កក់ក្តៅ​ជូន សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​ជាតិ​ដ៏​ឆ្នើម​ឈ្លាសវៃ និង​ប៉ិន​ប្រសប់​បំផុត​បាន​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រទេស​ជាតិ​ឱ្យ​មាន​សន្តិភាព ព្រមទាំង​កសាង​សមិទ្ធផល​ជាតិ​ជា​ច្រើន គ្រប់​បែប​យ៉ាង​លើ​គ្រប់​វិស័យ និង​បាន​ខិតខំ​បំបាត់​ភាព​ក្រីក្រ លើកតម្កើង​ជីវភាព​ប្រជាជន​ក្នុង​សង្គម​ជាតិ និង​លើកតម្កើង​កិត្យានុភាព​នៃ​ប្រជាជាតិ​យើង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ ។

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល ជឿជាក់​ចំពោះ​សម្តេច​តេ​ជោ យ៉ាង​ដូច្នេះ​ថា ៖«​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​ទាំងអស់​នឹង​បន្ត​ដឹកនាំ​ព្រឹទ្ធសភា ក្នុង​ការ​រៀបចំ និង​ពិនិត្យ​ច្បាប់​ជាតិ​ឱ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ជាតិ​យើង និង​មានការ​គោរព​ប្រតិបត្តិ​ច្បាប់​ឱ្យ​បាន​ល្អ​ប្រពៃ ដោយ​ថែរក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌​ជាតិ ព្រមទាំង​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ឱ្យ​បាន​គង់វង្ស គឺជា​កត្តា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​ស្ថិរភាព​សង្គម និង​សេដ្ឋកិច្ចជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ