ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងមេការបើកលុយឱ្យមិនគ្រប់ កម្មករ២នាក់​យក​ដុំថ្មគ.ប់បំបែកកញ្ចក់​ឡាន​ ត្រូវ​ចាប់ខ្លួន

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប កា​លពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បាន

ខេត្តសៀមរាប ៖ នគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប កា​លពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនកម្មករ២​នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ពោលគឺប្រើដុំថ្មគុបបំបែកកញ្ចក់រថយន្តមេការសំណង់ ខឹងមេការបើកលុយឱ្យមិនគ្រប់ទៅតាមតម្លៃពលកម្ម ។

ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វិសាល ហៅ វៀត ភេទប្រុស អាយុ​៣១ឆ្នាំ ស្នាក់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប អ្នកផ្តើមគំនិត និងជាអ្នកបញ្ជា ជននេះធ្លាប់ជាប់ពន្ធនាគារ២ ឆ្នាំ ករណីចាត់ចែង និងប្រើប្រាស់គ្រឿងញៀ.ន ។

ម្នាក់ទៀតឈ្មោះ លាង ម៉េងហុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ជនដៃដល់ ) ។

សេចក្ដីរាយការណ៍ឱ្យដឹងថា ករណីធ្វើឱ្យខូចខាតដោយចេតនា(យកដុំថ្មគុបកញ្ចក់រថយន្ត)ខាងលើនេះ បានកើតឡើងកាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ចំណុចដីឡូតិ៍D៤១៩ តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

នៅថ្ងៃខែខាងលើ ជនរងគ្រោះឈ្មោះ ទឹម ណេង ភេទប្រុស អាយុ២៩ឆ្នាំ បានយករថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AV-១ ៦៩៧ ទៅចតចំហៀងមុខផ្ទះខាងត្បូង លុះដល់បន្តិចក្រោយមកគេបានឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ ឆ្វែលចុះឡើងចំនួន៨ជុំ ដោយឈ្មោះ អ៊ុង វិសាល ហៅវៀត ជាអ្នកបើកម៉ូតូ ខណៈពេលម្ចាស់ចូលក្នុងផ្ទះ ជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគុបរថ យន្តរបស់ជនរងគ្រោះពីខាងក្រោយ បណ្ដាលឱ្យបែកកញ្ចក់ទាំងស្រុង ។

បន្ទាប់ពីគប់កញ្ចក់រថយន្តរួចមក ជនសង្ស័យក៏នាំគ្នាជិះម៉ូតូទៅដេកនៅផ្ទះជួលស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុង. ខេត្តសៀមរាប តែម្ដង ។

ពេលទទួលបានព័ត៌មាននោះភ្លាមលោកឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាលខេត្ត និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាទៅកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលក្រុងសៀម​រាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់ផ្ទះជួល ដែលជនសង្ស័យកំពុងស្នាក់នៅទីនោះ ក៏បាននាំខ្លួនពួក​គេទៅកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីធ្វើការសាកសួរតាមជំនាញ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារ​ភាពថា ពួកគេពិតជាបានធ្វើសកម្មភាព​យកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះប្រាកដមែន មូលហេតុពួកគេខឹងនឹងជនរងគ្រោះ ដែលជាមេជាងសំណង់បើកលុយឱ្យមិនគ្រប់ ។

ដោយយោងទៅលើចម្លើយសារភាព ពាក់ព័ន្ធបទល្មើសជាក់ស្តែង និងតាមបណ្ដឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបាននិងកំពុងចាត់ ការលើសំណុំរឿងនេះតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ