ខេត្តកំពត ៖ សេចក្តីរាយការណ៍បន្តបានឱ្យដឹងថា បុរសជាប្តីដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងពេលរៀបចំពិធីបុណ្យសពប្រពន្ធដែលត្រូវគេសម្លាប់ក្បែរលក់ទឹកជូររបស់គាត់ ត្រូវបានកម្លាំងធ្វើការដោះលែងវិញហើយ ក្រោយពីសាកសួររួច នាព្រឹកថ្ងៃទី០៣ មេសា ២០២៤ នេះ ។ បើតាមព័ត៌មានចុងក្រោយថា ការដោះលែងបុរសជាប្តីគឺធ្វើឡើងកាលពីយប់ថ្ងៃទី០២ មេសា មក ក្រោយពីនាំខ្លួនគាត់ទៅធ្វើការសាកសួរបន្ថែមប៉ុណ្ណោះ ។

គួររំលឹកថា ខណៈពេលក្រុមគ្រួសារសាច់ញាតិកំពុងរៀបចំធ្វើបុណ្យស.ពឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ស្រាប់តែនៅវេលាម៉ោង៣រសៀលថ្ងៃទី២ មេសា ត្រូវកម្លាំងនគរបាលបានចាប់ក្រៀកបុរសជាប្ដីចេញពីរោងបុណ្យនោះធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

សូមបញ្ជាក់ទៀតថា បន្ទាប់ពីមានករណីស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ក្នុងសភាពត្រូវវាយបែកក្បាល កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលគេសង្ស័យថា ត្រូវចោរប្លន់វាយបណ្តាលឱ្យស្លាប់រួចយកលុយអស់ជាង៣លានរៀល ដែលជនរងគ្រោះខំសន្សំបានមកពីការលក់ទឹកត្នោតនោះ ត្រូវបាននគរបាលខេត្តកំពត សហការជាមួយនគរបាលស្រុកកំពង់ត្រាច ធ្វើការយ៉ាងម៉ត់ចត់បំផុតដើម្បីវែកមុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ។

យ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាតករយ៉ាងដុតដៃដុតយ៉ាងបំផុត ដោយមិនឱ្យរួចខ្លួនឡើយ ។ មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។





ចែករំលែកព័តមាននេះ