ឡានស្តារិច២គ្រឿងបុ.កគ្នាត្រង់ចំណុចផ្លូវបំបែកជា៤ ខ្ទា.ត១គ្រឿងទៅបុ.កផ្ទ.ប់ជញ្ជាំងផ្ទះអ្នកភូមិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាស្តារិចចំនួន២គ្រឿងពណ៍ទឹកប្រាក់ដូចគ្នា ខុសតែស្លាកលេខប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាស្តារិចចំនួន២គ្រឿងពណ៍ទឹកប្រាក់ដូចគ្នា ខុសតែស្លាកលេខប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាស្តារិចចំនួន២គ្រឿងពណ៍ទឹកប្រាក់ដូចគ្នា ខុសតែស្លាកលេខប៉ុណ្ណោះ បានបើកបុកគ្នាយ៉ាងពេញទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជា៤ បណ្ដាលឱ្យ១គ្រឿងរេចង្កូតជ្រុលទៅបុកផ្ទប់ជញ្ជាំងផ្ទះអ្នកភូមិ១តង់ទៀត បានធ្វើឱ្យជញ្ជាំងផ្ទះរងការខូចខាត ហើយម្ចាស់ផ្ទះបានទាមទារសំណងចំនួន៥០០ដុល្លារ ចំណែករថយន្តទាំង២គ្រឿងក៏បានរងការខូចខាតទាំងសងខាងដែរ ប៉ុន្តែក្រោយពេលកើតហេតុ ម្ចាស់ពុំបានជជែកវែកញែកគ្នារកខុសរកត្រូវអ្វីទេ ពួកគាត់ក៏បានរៃប្រាក់គ្នាសងទៅម្ចាស់ផ្ទះជាការបញ្ចប់រឿង។
ឧប្បត្តិហេតុខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣៥នាទៅថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជា៤ ស្ថិតនៅក្នុងបុរីចន្ទសុវណ្ណ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទី១-ម៉ាកស្តារិចពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC- 2751 បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកចំទទឹងខ្លួនរថយន្តទី២-ម៉ាកស្តារិច ពណ៍ទឹកប្រាក់ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 2BW-7167 ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដីពីកើតទៅលិច ជាហេតុធ្វើឱ្យរថយន្តទី២នេះរេចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះអ្នកភូមិតែម្ដង។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា ខណៈនោះបានបណ្ដាលឱ្យជញ្ជាំងផ្ទះរងការខូចខាតយ៉ាងដំណំ និងត្រូវបានម្ចាស់ផ្ទះទាមទារសំណងការខូចខាតនោះចំនួន៥០០ដុល្លារ ដើម្បីធ្វើការជួសជុលឡើងវិញ។ ចំណែករថយន្តទាំង២គ្រឿងវិញក៏បានរងការខូចខាតដូចគ្នាផងដែរ ហើយក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង២នេះ ពុំបានជជែកវែកញែករកខុសរកត្រូវចង់ឈ្នះចាញ់គ្នាអ្វីនោះឡើយ ។
តាមប្រភពខាងលើបានប្រាប់បន្ថែមទៀតថា ពួកគាត់ក៏បានសហការគ្នាសុំទោសម្ចាស់ផ្ទះ និងសុំឱ្យម្ចាស់ផ្ទះជួយបន្ធូរបន្ថយមកនៅត្រឹម៤០០ដុល្លារ ព្រោះរថយន្តពួកគាត់ក៏រងការខូចខាតហើយត្រូវចំណាយប្រាក់ធ្វើការជួសជុលឡើងវិញអស់មិនតិចដែរ។ ពេលនោះម្ចាស់ផ្ទះបានចុះថ្លៃឱ្យ១០០ដុល្លារ ហើយម្ចាស់រថយន្តទាំង២នាក់ ក៏បានចេញប្រាក់ម្នាក់២០០ដុល្លារសងទៅម្ចាស់ផ្ទះ ជាការបញ្ចប់រឿងនៅនឹងកន្លែង រួចយករថយន្តទៅធ្វើការជួសជុលឡើងវិញរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ