ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងធ្វើបុណ្យឱ្យស្ត្រីលក់ទឹកត្នោតត្រូវគេសម្លា.ប់ ស្រាប់តែ​ប្តីត្រូវនគរបាលចា.ប់ក្រៀកចេញពីរោងបុណ្យ

3 ខែ មុន
  • កំពត

​ខេត្តកំពត ៖ ​បន្ទាប់ពីមានករណីស្ត្រីម្នាក់​ត្រូវគេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់

​ខេត្តកំពត ៖ ​បន្ទាប់ពីមានករណីស្ត្រីម្នាក់​ត្រូវបាន​គេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលគេសង្ស័យថាត្រូវចោរប្លន់វាយបណ្តាល​ឱ្យស្លាប់​រួច​យកលុយអស់ជាង៣លាន​រៀល ដែល​​ជនរង​គ្រោះ​​ខំសន្សំបានមកពីការ​លក់ទឹកត្នោតនោះ ត្រូវបាន​នគរបាលខេត្តកំពត សហការជាមួយនគរបាលស្រុកកំពង់ត្រាច ធ្វើការយ៉ាងម៉ត់ចត់បំផុតដើម្បី​វែកមុខសញ្ញា​ជនដៃដល់​ យកមកផ្តន្ទាទោសតាមច្បាប់​។​ គួររំលឹកថា ប្រទះ​ឃើញ​ស្ត្រី​លក់​ទឹកត្នោត​ស្លា​.​ប់ ខ្លះ​សង្ស័យ​ថា​ចោរ​ប្ល​.​ន់ តែ​សមត្ថកិច្ច​ថា​ឃា​.​ត​កម្ម

ទីបំផុតខណៈពេល​ក្រុមគ្រួសារសាច់ញាតិកំពុង​រៀបចំធ្វើបុណ្យស.ពឱ្យស្ត្រីរងគ្រោះ​ជា​ប្រពន្ធ ស្រាប់តែនៅវេលាម៉ោង៣រសៀលថ្ងៃទី២ មេសានេះដែរ នគរបាលបានចាប់​ក្រៀក​បុរសជាប្ដីចេញពីរោងបុណ្យនោះ ធ្វើឱ្យមានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

កងកម្លាំង​នគរបាល​បាន​ចាប់បុរសជាប្ដីចេញពីរោងបុណ្យឡើងរថយន្តនគរបាល ដើម្បី​យកទៅសួរនាំ លុះ​ពេលយប់ក៏ដោះលែងមករោងបុណ្យវិញហើយ​ ។​

សូមបញ្ជាក់ថា ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រឡាយ​ទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានត្រូវគេប្រទះឃើញស្លាប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។

សពស្ត្រីរូបនេះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ហើយកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជាង៣លានរៀលក៏បាត់ដែរ ។

តាមការពិនិត្យបឋមរបស់ក្រុមគ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាច បង្ហាញថា ស្ត្រីរងគ្រោះ
មានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។

ចំណែកបុរសជាប្ដីនិយាយថា នៅព្រឹកថ្ងៃនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល​១០០ម៉ែត្រពីកន្លែងប្រពន្ធលក់ទឹកត្នោត ។

ទោះបីជាបែបណា លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច និយាយ​ថា ករណីនេះជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វី ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យសិន ។ តើការស្លាប់នេះដោយចោរប្លន់ ឬក៏ឃាតកវាយសម្លាប់ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ