ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ស្ត្រីលក់ទឹកត្នោតស្លា.ប់ ខ្លះសង្ស័យ​ថា​ចោរ​ប្ល.ន់ តែសមត្ថកិច្ចថាឃា.តកម្ម

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រ

ខេត្តកំពត ៖ ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រ
ឡាយ​ទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានត្រូវគេប្រទះឃើញស្លា.ប់
នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។

សពស្ត្រីរូបនេះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ហើយកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជាង៣លានរៀលក៏បាត់ដែរ ។

តាមការពិនិត្យបឋមរបស់ក្រុមគ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាច បង្ហាញថា ស្ត្រីរងគ្រោះ
មានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។

ចំណែកបុរសជាប្ដីនិយាយថា នៅព្រឹកថ្ងៃនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយ​ប្រហែល១០០ម៉ែត្រពីកន្លែងប្រពន្ធលក់ទឹកត្នោត ។

ទោះបីជាបែបណា លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច និយាយ​ថា ករណីនេះជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វី ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យសិន ។ តើការស្លាប់នេះដោយចោរប្លន់ ឬក៏ឃាតកវាយសម្លាប់?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ