ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សិស្ស​សាលារៀន​ឯកជន បើក​ឆ្លងផ្លូវ​បុក​ជាមួយ​ម៉ូតូ​សិស្ស​ស្រី​២​នាក់ រង​របួសធ្ងន់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​សិស្ស​១​គ្រឿង របស់​សាលារៀន​ឯកជន​(​មី​គី​វ៉េ​) បាន​បើកបរ​ឆ្លងផ្លូវ ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ដែល​ជិះ​ដោយ​សិស្ស​ស្រី​២​នាក់​ពេញទំហឹង បណ្តាល​ឱ្យ​ពួក​នាងរង​របួស​ធ្ងន់ធ្ងរ ទាំង​២​ន​សក់ និង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​សិស្ស​១​គ្រឿង របស់​សាលារៀន​ឯកជន​(​មី​គី​វ៉េ​) បាន​បើកបរ​ឆ្លងផ្លូវ ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ដែល​ជិះ​ដោយ​សិស្ស​ស្រី​២​នាក់​ពេញទំហឹង បណ្តាល​ឱ្យ​ពួក​នាងរង​របួស​ធ្ងន់ធ្ងរ ទាំង​២​ន​សក់ និង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទ​សន់​ភ្លាម​ៗ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៣ មុខ​បុរី​ពិភព​ថ្មី​គម្រោង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៌ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ដឹក​សិស្ស​សាលារៀន​ឯកជន (​មី​គី​វ៉េ​) ១​គ្រឿង ម៉ាក​អេស​សាំ​យ៉ុ​ង ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1948 បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ រថយន្ត​នេះ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី ឆ្នាំ​២០២០ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IJ-8077 ដែល​ជិះ​ដោយ​សិស្សសាលា​ស្រី​២​នាក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ប្រភព​ដដែល បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ បាន​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​ច្រងាប់ច្រងិល ហើយ​សិស្ស​ស្រី ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​នោះ​រង​របួសធ្ងន់ ម៉ូតូ​និង​រថយន្ត​រង​ការ​ខូចខាត​ដូច​គ្នា​។ បន្ទាប់​មក ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​។ ចំណែក​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ