ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យឆាបឆេះកុដ១ខ្នង ឈើលើថ្មក្រោម រួមទាំងទ្រព្យសម្បត្តិសរុបអស់ថវិកាអស់ប្រហែល១ម៉ឺនដុល្លារ ដែលហេតុការណ៍រន្ធត់នេះកើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅវត្តបទុមស្រៈឈូក ស្ថិតភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រៈនេត្រព្រៈ។

លោកវរសេនីយ៍ ភ្លឹង វិចិត្រ អធិការរងនគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា នៅពេលអគ្គិភ័យឆាបឆេះកុដិ គឺព្រះសង្ឃនៅគង់ក្នុងកុដ្ឋផ្នែកខាងក្រោយ ហើយអគ្គិភ័យបានឆាបឆេះនៅជាន់ខាងលើ បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ ទើបដឹងស្រែកផ្អើលឆោឡោដល់ព្រះសង្ឃដែលកំពុងគង់ក្នុងវត្ត នាំគ្នារត់យកធុងដងទឹកជះ ។

តែដោយសារឆាបឆេះផ្នែកខាងលើ ជះទឹកមិនដល់ទេ បណ្តាលឱ្យអណ្តាតភ្លើងកាន់តែខ្លាំង រហូតដល់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថស្រុកបានជួយអន្តរាគមន៍ពន្លត់ តែភ្លើងបានឆាបឆេះអស់ទៅហើយ ។

លោកបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះនៅជាន់លើផ្ទះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យឆាបឆេះអស់កុដិ១ខ្នងដែលមានទំហំបណ្តោយ១៥ម៉ែត្រនិងទទឹង៩ម៉ែត្រ និងខូចខាតទ្រព្យសម្បត្តិមាន រោងដែក២ខ្នង បុស្បុក១គ្រឿង ស្រូវ៨តោន ទូកស្មាច់១គ្រឿង ក្តាមឈូស១ គ្រែដេក១ គ្រឿងបរិក្ខាមានចានឆ្នាំង គ្រឿងកាត់និងផ្សារដែក ទូរទស្សន៍១គ្រឿង ក្បឿង២.០០០សន្លឹកសរុបថវិការ១០.០០០ដុល្លារ ។

លោកវរសេនីយ៍ ភ្លឹង វិចិត្រ បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះបានប្រើប្រាស់ទឹកអស់២ឡាន និងកម្លាំងចូលរួមអន្តរាគមន៍មាននគរបាល កងរាជអាវុធហត្ថរួមជាមួយប្រជាពលរដ្ឋមិនតិចជាង៥០នាក់ដែលមកពន្លត់ តែអគ្គិភ័យបានឆាបឆេះអស់ស្ទើរទាំងស្រុង ។












ចែករំលែកព័តមាននេះ