ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំបន្លែតាមដងស្ទឹងសង្កែ កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាហូរហែ

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រៅពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិដែលមានទីលំនៅ​តាមដងស្ទឹងសង្កែ ជា

ខេត្តបាត់ដំបង ៖ ក្រៅពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិដែលមានទីលំនៅ​តាមដងស្ទឹងសង្កែ ជាពិសេស ក្នុងភូមិខ្សាច់ពោយ និងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង បានកំពុងប្រើប្រាស់ដីជម្រាលស្ទឹងសង្កែ ដើម្បីដាំដំណាំបន្លែចម្រុះ (ដំណាំរយៈពេលខ្លី) ហើយបន្លែស្អំ ជាដំណាំពេញនិយមជាងគេនៅតំបន់នេះ ។

ជាទូទៅ អ្នកភូមិដាំបន្លែទាំងនោះ នៅកំឡុង​រដូវប្រាំង ពីព្រោះកម្រិតទឹកស្ទឹងសង្កែទាប ថ្លាល្អ រួមទាំងដីមានជីវជាតិផងដែរ ។

បើតាមមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ក្រៅពីជួយបង្កើនប្រាក់ចំំណូលបន្ថែមដល់ប្រជាកសិករ ទិដ្ឋភាពបៃតងនៃផលដំណាំ បន្លែ រួមជាមួយទឹកស្ទឹងសង្កែ រាក់ ថ្លាល្អ ជំនោរខ្យល់ត្រជាក់នារដូវលំហើយ បាននឹងកំពុងក្លាយជាផលិតផលទេសចរណ៍តាមរដូវកាលដ៏ទាក់ទាញមួយផងដែរ ក្នុងស្រុកបាណន់ នៃខេត្តបាត់ដំបង ។

ជារៀងរាល់ថ្ងៃ អ្នកដឹកភ្ញៀវ (តុត តុក) និង មគ្គុទ្ទេសក៍ទេសចរ មុននឹងទៅដល់រមណីយដ្ឋានប្រាសាទបាណន់ ពួកគេតែងឆ្លៀតនាំភ្ញៀវទេសចរ (ពិសេសទេសចរអន្តរជាតិ) ជិះមើលផលដំណាំ បន្លែ ដើរកាត់​ស្ពានយោល ដើម្បីឱ្យភ្ញៀវទេសចរបានផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនជនបទផងដែរ។

ទិដ្ឋភាពបៃតង នៃផលដំណាំបន្លែ តាមដងស្ទឹងសង្កែទាំងនោះ ក៏បានធ្វើឱ្យមានភាពងាយស្រួល ដល់អ្នករៀបចំកញ្ចប់ទស្សនកិច្ច ក្នុងការធ្វើឱ្យមានភាពសម្បូរបែប (make a difference)នៃសេវាកម្មរបស់ខ្លួន ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើឱ្យទេសចរ ទទួលបានបទពិសោធថ្មីៗ អារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ ពេលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ