ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់ជិះម៉ូតូធ្លាក់ជង្ហុកដួលទៅបុ.ករ៉ឺម៉កលក់ផ្លែឈើពីក្រោយយ៉ាងរន្ធ.ត់

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បានជិះម៉ូតូ​មួយគ្រឿង​​ជ្រុលទៅបុករ៉ឺម៉ក

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បានជិះម៉ូតូ​មួយគ្រឿង​​ជ្រុលទៅបុករ៉ឺម៉កលក់ផ្លែឈើពីក្រោយ បណ្ដាលឱ្យ​ដួលបាក់កស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់ផ្អើល​កើតឡើ់ង​កាលពី​វេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ ទល់មុខភោជនីយដ្ឋាន១៦៨ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ីប ស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ​សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅ​ភូមិ​អណ្ដូងខ្ពស់ ស្រុកបុរីជល់សារ ខេត្តតាកែវ ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​បុរសជាសន្តិសុខខាងលើ បានដោយជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-3113 ចេញពីកន្លែងធ្វើការ​ម្ដុំកោះពេជ្រ ហើយគោលបំណងត្រឡប់ទៅបន្ទប់ជួលវិញនៅម្ដុំចាក់អង្រែក្រោម ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ​ជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលធ្លាក់ក្រឡុក ធ្វើឱ្យម៉ូតូដួល​ទៅបុកនឹងរ៉ឺម៉កលក់ផ្លែឈើ ដែលឈប់លក់លើផ្លវពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូខ្ទេចផ្នែកខាងមុខ និងធ្វើឱ្យជនរងគ្រោះដួលបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងទៅ ។ ដោយឡែកភាគីខាងរ៉ឺម៉កលក់ផ្លែឈើវិញ ឃើញហេតុការណ៍បែបនេះ ក៍ជិះចេញរត់គេចបាត់ស្រមោលតែម្ដង ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន បានធ្វើការទាក់ទង​សាច់ញាតិ ឱ្យមកទទួល​យក​សពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ