ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដែល​គេ​ស​.​ម្លា​.​ប់​និង​ដុ​.​ត​ឆេះ​ខ្លោច​បាន​​ស្គាល់​​អត្តសញ្ញាណ​​​ហើយ

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​សម្លាប់​ហើយ​យក​ទៅ​ដុត​ឆេះ​ខ្លោច​ក្នុង​រណ្តៅ​ចាក់សំរាមនៅ​ចំណុច​ខាងជើង​គណបក្ស​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ត្រូវ​បាន​គេ​ស្គាល់​អត្ត​សណ្ណាណ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រួច​មក ។​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​២៧​នាទី​រសៀល​ថ្ងៃ​ទី​៣០…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​សម្លាប់​ហើយ​យក​ទៅ​ដុត​ឆេះ​ខ្លោច​ក្នុង​រណ្តៅ​ចាក់សំរាមនៅ​ចំណុច​ខាងជើង​គណបក្ស​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ត្រូវ​បាន​គេ​ស្គាល់​អត្ត​សណ្ណាណ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រួច​មក ។​

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​២៧​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០២៤ ឈ្មោះ ថ្នឹង រី​ណា ជា​អនុ​ភូមិ​អណ្តូង​ថ្ម​មាស​បាន​រាយការណ៍​ថា មាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​សាកសព​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឆេះ​ខ្លោច​នៅ​ក្នុង​រណ្តៅ​ចាក់សំរាម ដោយ​ដៃ​ជាប់​ចំណង​ក្រណាត់​អាវ​ព័ទ្ធ​ទៅ​ក្រោយ​នៅ​ចំណុច​ខាងជើង​គណបក្ស​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ។

​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​នោះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​ដល់​កើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ឈាន​ដល់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​មានឈ្មោះ ហុ​ក ដុល្លា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​មុខរបរ​បុគ្គលិក​គិតលុយ​នៅ​ម៉ាត​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត​មាន ម្ដាយ​ឈ្មោះ ងួ​ន ឡេ​ង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​ឳ​ពុក​ជា​ជនជាតិ​ខ្មែរ (​តែ​លែងលះ​) ។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាក​ស្នាម​កែងជើង​ខាងស្ដាំ​កាប់​ដាច់​ទំហំ​៣X៤​ស​.​ម​, ប្រអប់ដៃ​ខាងស្ដាំ​កាប់​ដាច់​ទំហំ​៣X៥​ស​.​ម​, កាប់​ដាច់​ឆ្អឹង​កែងដៃ​ខាងស្ដាំ​ទំហំ​២.៥X៧​ស​.​ម​, កាប់​ដាច់​គល់ភ្លៅ​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ទំហំ​៥.៥X១៥​ស​.​ម ។​ដូច្នេះ ក្រុមការងារ​ត្រួតពិនិត្យ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោៈ​ស្លាប់​ដោយសារ​ត្រូវ​បាន​គេ​កាប់​រង​របួស​ជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​យក​សាកសព​ទៅ​ទំលាក់​ចោល​ក្នុង​រណ្តៅ​សម្រាម​ហើយ​ដុត​ឲ្យ​ឆេះ​ខ្លោច ។

សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ម្ដាយ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សូ​រិ​យ៉ា​រាម ហៅ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ហើយ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ