ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ក្លិប​«​ថាំង​ហួយ​»​ដកហូត​ថ្នាំ​គ្រវី​ចម្រុះ​ជាង​៥​គីឡូក្រាម

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចុះ​បង្ក្រាប​​ក្នុង​ក្លិប​មួយ​កន្លែង ដោយ​កម្លាំងសមត្ថកិច្ច​ដកហូតបាន​ថ្នាំ​ចម្រុះគ្រវី​ជាច្រើនគីឡូ រួមទាំង​ឃាត់មនុស្ស​​​ជាង​១០០​នាក់​ឯណោះ ។ យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​ក្លិប​យីហោ «​ថាំង​ហួយ​»​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ មានការ​ចុះ​បង្ក្រាប​​ក្នុង​ក្លិប​មួយ​កន្លែង ដោយ​កម្លាំងសមត្ថកិច្ច​ដកហូតបាន​ថ្នាំ​ចម្រុះគ្រវី​ជាច្រើនគីឡូ រួមទាំង​ឃាត់មនុស្ស​​​ជាង​១០០​នាក់​ឯណោះ ។

យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​ក្លិប​យីហោ «​ថាំង​ហួយ​»​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១១​នាក់ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​០២ និង​១០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ ដោយ​មានការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ គល់ យី ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចូលរួម​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដឹកនាំ ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង ទទួល​ការងារ​ប្រឆាំង​គ្រឿង​ញៀន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប ជាក់ស្តែង​ទីតាំង​ក្លិប​យីហោ ថាំង​ហួយ ពាក់ព័ន្ធ​ករណី​លួចលាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ ៦៦ ផ្លូវ​១០៣ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១១១​នាក់ (​ស្រី​៤៥​នាក់​) (​ជនជាតិ​ខ្មែរ ១៤​នាក់ និង​ជនបរទេស​៩៧​នាក់ (​ចិន​៦០, វៀតណាម​៣៤, កូរ៉េ​២, ម៉ា​ឡេ​ស៊ី​១)​។

ប្រភព​បន្ត​ថា ចំពោះ​វត្ថុ​តាង​ចាប់​យក​បាន​ថ្នាំ​ញៀន​ប្រភេទ​គ្រវី​ចម្រុះ​ប្រហែល​ជាង​5​គីឡូក្រាម​, ឧបករណ៍​សម្រាប់​លេង​គ្រឿងញៀន​មួយ​ចំនួន​, រថយន្ត​ចំនួន​៤​គ្រឿង (Alpharetta 1, Mercedes 1, RangRover 1, Starex 1)​។ បច្ចុប្បន្ន ជនសង្ស័យ សម្ភារៈ និង​វត្ថុ​តាង​ខាងលើ យក​ទៅ​រក្សា​ទុក​នៅ​មន្ទី​ប្រឆាំង​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ