ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់នាង​ពីផ្ទះ៤ថ្ងៃ បែរជាប្រទះឃើញក្នុងទឹករណ្ដៅដី ខណៈសាច់ញាតិ និងសមត្ថកិច្ចសន្និដ្ឋានផ្សេងគ្នា​

4 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញម៉ូតូ១គ្រឿងចតចោល លុះ​ដើរទៅជិតស្រាប់តែ​ឃើញ​ស.ព​ស្ត្រី

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញម៉ូតូ១គ្រឿងចតចោល លុះ​ដើរទៅជិតស្រាប់តែ​ឃើញ​ស.ព​ស្ត្រីម្នាក់​អណ្ដែតទឹកក្នុងរណ្ដៅដី សង្ស័យថាជា​ករណីឃា.តកម្មក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ​មកពិនិត្យនៅកន្លែងកើតហេតុថាជាករណីលង់ទឹក ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣១ មីនា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋប្រទះឃើញស.ពស្ត្រីម្នាក់​អណ្ដែតទឹកក្នុងរណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិតាបិត សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីទទួល​បាន​ដំណឹងខាងលើពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចបានចុះទៅពិនិត្យនិងស្រង់សពជនរងគ្រោះឡើងមកលើគោក បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជាករណីល.ង់ទឹកស្លា.ប់ មិនមែនជា​ករណីឃា.តកម្មនោះ​ទេ ។ សាកសពទំនងជាស្លា.ប់​រយៈពេលបួនថ្ងៃកន្លងមកហើយ ដោយសារ​សាកសពមានសភាព​ហើម​អណ្តែតទឹកទៅហើយ ។

បើតាមសាច់ញាតិបានប្រាប់សមត្ថកិច្ចថា ស្ត្រីរងគ្រោះ​បានជិះម៉ូតូចេញបាត់ពីផ្ទះចំនួន៤ថ្ងៃហើយមិនដឹងទៅណា ។

ជនរងគ្រោះឈ្មោះពៀក ចាន់រ៉ា ភេទស្រី អាយុ​៣២ឆ្នាំ មុខរបរលក់សាច់គោ មានទីលំនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ រីឯម៉ូតូមួយគ្រឿង​ម៉ាកប៊ីត ពណ៌សលាយក្រហម ពាក់ស្លាក​លេខ ស្វាយរៀង 1R-4152 ប្រទះឃើញចតនៅក្រោមដើមឈើ ជិតមាត់ស្រះរណ្ដៅដី កន្លែងដែល​ជនរងគ្រោះល.ង់ទឹកស្លា.ប់។

ទាក់ទិនករណីនេះដែរ សាច់ញាតិ​របស់ស្ត្រីរងគ្រោះ​​មានការងឿងឆ្ងល់ថា តើបងស្រីរបស់គាត់ជិះម៉ូតូទៅកន្លែងកើតហេតុធ្វើអី ទៅជួបអ្នកណា? នៅឯស្រះរណ្ដៅដី ​ឆ្ងាយពីភូមិ ហើយខូចចិត្តរឿងអីបានជាទៅលោ.តទឹកសម្លា.ប់ខ្លួន?

ក្រោយពីបាត់ខ្លួនស្ត្រីរងគ្រោះ​ពីផ្ទះ ក្រុមគ្រួសារទូរសព្ទទាក់ទងលែងចូល ស្រាប់តែសមត្ថកិច្ចប្រាប់ថា ប្រទះឃើញស.ពអណ្ដែតទឹកក្នុងរណ្ដៅដី និង​សន្និដ្ឋានថា ជាករណីល.ង់ទឹកស្លា.ប់ ប៉ុន្តែសាច់ញាតិរបស់ជនរងគ្រោះមានការងឿងឆ្ងល់ថា នាងចុះទឹកធ្វើអ្វី​ បានជាល.ង់ទឹក ហើយមនុស្សលង់ទឹកនៅស្លៀកសំលៀកបំពាក់ជាប់ខ្លួនធម្មតា ដូចមិនសម បើតាមចាស់ទុំជាច្រើន​លើកឡើងថា បើមនុស្ស​ល.ង់​ទឹក​គឺ​ដៃក្តាប់ដី ឬមានអីក្តាប់ជាប់ នោះបើរអឹលធ្លាក់ចូលក្នុងទឹក ហើយមិនចេះហែល គឺអាចស្ទុះស្រវ៉េស្រវ៉ាចាប់នេះចាប់នោះទំរាំដាច់ខ្យល់ស្លាប់ ។

ជុំវិញករណីខាងលើនេះដែរ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ សូមឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវករណីនេះឱ្យលម្អិតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ