ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះបានត្រឹមតែអង្គុយយំ ព្រោះអ្វីៗត្រូវបានឆេះអស់ទៅហើយ

4 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ចំនុច​ភូមិ​សក្តា ឃុំ​បឹង​មា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤…

ខេត្តសៀមរាប ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ចំនុច​ភូមិ​សក្តា ឃុំ​បឹង​មា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ ម៉ោង​៥:០០​នាទី រលត់​វេលា​ម៉ោង​៧​និង​២០​នាទី ។

បើ​តាម​លោក​.​ឧត្តមសេនីយ៍ត្រី ឌុ​ត ខុន ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤​នេះ​ថា ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ស្ថិត​នៅ​ចំនុច​ភូមិ​សក្តា ឃុំ​បឹង​មា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ បណ្តាល​រង​ការ​ខូចខាត​:​ទាំងស្រុង ។

លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ា ណុ​ក ភេទ​ស្រី អាយុ​៤១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សក្តា ឃុំ​បឹង មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ផ្ទះ​មួយ​ខ្នង​មាន​ទំហំ 4.20 ម × 15​ម ដែល​ជញ្ជាំង​ស័ង្កសី ប្រក់ស​ង្ក័​សី ចាក់សាប ។ ចំពោះ​សម្ភារៈ​លក់ដូរ​មាន​ខោអាវ ស្បែកជើង សាំង ភេសជ្ជៈ​គ្រប់មុខ និង​សម្ភារៈ​ផ្ទះបាយ សរុប​ជា​ទឹកប្រាក់​ប្រហែល (​សាប​សិប​លាន​រៀល​) ។ ហើយ​ឆេះ​អស់​លុយ​សុទ្ធ (​ដប់​លាន​ពីរ​សែន​រៀល​) ។
ករណី​ខាងលើ​នេះ​ដែរ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ស្វាយ​លើ​ពុំ​បាន​ប្រើប្រាស់​ទឹក​ទេ ដោយសារ​ទទួល​ព័ត៌មាន​យឺត ទើប​បណ្តាល​ឱ្យ​ឆេះ​អស់ ។ ចំពោះ​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ។ ហើយ​បច្ចុប្បន្ន ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​អស់​គិត​ជា​ទឹកប្រាក់​៤​លាន ២​សែន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ