ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ មាន​ករណីបា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល ​បណ្តាល​ឱ្យ​ជនរង

ខេត្ត​បន្ទាយមានជ័យ ៖ មាន​ករណីបា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល ​បណ្តាល​ឱ្យ​ជនរងគ្រោះត្រូវ​១គ្រាប់ រងរបួសធ្ងន់​ លុះ​បញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតក៏បានស្លា.ប់បាត់បង់ជីវិត​ ។

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់​ផ្អើល​កើតឡើ​ងកាលពីវេលា​ម៉ោង១០យប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចន្លោះផ្លូវលេខ៩ទៅលេខ១០ ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យ​ដឹងថា ជនរងគ្រោះដែលស្លា.ប់ឈ្មោះ ឌី សៀងហៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា ជនសង្ស័យបានបាញ់​ប្លន់​ជនរងគ្រោះម្នាក់ត្រូវចំ​ពោះ១គ្រាប់ផ្នែកលើផ្ចិត បណ្ដាលឱ្យ​របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ដោយជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានស្លា.ប់​បាត់បង់ជីវិត​។

លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ក្រោយពេលមានករណី​បាញ់ជនរងគ្រោះបណ្ដាល​ឱ្យ​ស្លា.ប់​ពេល​បញ្ជូនទៅមន្ទីរពេទ្យកម្លាំងនគរបាលជំនាញស្រុកម៉ាឡៃ បានចុះធ្វើការ​អង្កេតស្រាវជ្រាវជាករណីប្លន់យកលុយជនរងគ្រោះអស់៣០ម៉ឺនរៀល ​ហើយ​ជនសង្ស័យប្រើប្រាស់អាវុធកែច្នៃដែលបាញ់ទៅលើជនរងគ្រោះនៅពេលប្រតប់ប្រតាយគ្នានៅពេលយកលុយពីជនរងគ្រោះ ។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​កំពុងស៊ើបអង្កេតស្រាវជ្រាវ​តាម​ចាប់ខ្លួនជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ