ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី នាំ​នារី​ក្មេង​ៗ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ម្ដាយ និង​កូនប្រសា​ស្រី ពាក់ព័ន្ធ​នាំ​នារី​ដាក់​ឲ្យ​បម្រើសេវា​ផ្លូវ​ភេ​.​ទ​ជូន​ភ្ញៀវ តាម​ផ្ទះសំណាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ម្ដាយ និង​កូនប្រសា​ស្រី ពាក់ព័ន្ធ​នាំ​នារី​ដាក់​ឲ្យ​បម្រើសេវា​ផ្លូវ​ភេ​.​ទ​ជូន​ភ្ញៀវ តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​រំដោះ​នារី​រង​គ្រោះ​បាន​ចំនួន​០៩​នាក់​ទៀត (​ក្នុង​ចំណោម​នោះ​មាន​០៨​នាក់ ជា​អ​និ​តិ​ជន​) ។

ការ​បង្ក្រាប​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ ស្ថិត​នៅផ្ទះ​លេខ​៣១៨E1 និង​ផ្ទះ​លេខ​៣២០E1z ផ្លូវ​១២៨ (​ផ្លូវ​កម្ពុជា​ក្រោម​) ភូមិ​៣ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយទោ ហាក់ លី នាយ​កា​រិ​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ក្រោម​ការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ២​នាក់​ម្ដាយ និង​កូនប្រសារ​ស្រី និង​នារី​ក្មេង​ៗ ចំនួន​០៩​នាក់ ។

ស្ត្រី​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​២​នាក់ រួម​មាន ៖ ទី​១.​ឈ្មោះ សុខ គឹ​ម​ហេង ភេទ​ស្រី អាយុ​៦៩​ឆ្នាំ គឺជា​អ្នកដឹកនាំ​នារី​ឲ្យ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់ និង​ទី​២.​ឈ្មោះ ឌួ​ង សុធី (​កូនប្រសា​ស្រី​) នៅផ្ទះ​ជួល​លេខ ៣២០E1z ផ្លូវ​១២៨ (​ផ្លូវ​កម្ពុជា​ក្រោម​) ភូមិ​៣ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ក្រោយ​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុងផ្ទះ​នេះ សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ថា ទីតាំង​នេះ មាន​នារី​ក្មេង​ៗចំនួន​០៩​នាក់ សម្រាប់​បញ្ជូន​ទៅ​ឲ្យ​បម្រើសេវា​ផ្លូវ​ភេ​.​ទ​ដល់​ភ្ញៀវ ក្នុង​មួយ​លើក​ចំនួន​ពី​២០០​ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក ដោយ​ចែក​ភាគរយ​អោយ​នារី​ទាំងនោះ ។

បច្ចុប្បន្ន ស្ត្រី​សង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែកឯ នារី​រង​គ្រោះ​ទាំងអស់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ