ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ប្រើ​ឧបករណ៍​ឆ.ក់​ត្រី​បញ្ជូនទៅតុលាការ

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន៤នាក់​ ត្រូវ​បាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផលខេត្តកំពង់ឆ្នាំង ធ្វើ ការ​ឃាត់ខ្លួន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​ចំណុច​កកោះ​ស្វាយ​កាប ក្នុងភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រល័យ​មាស ស្រុក​កំពង់លែង​។…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន៤នាក់​ ត្រូវ​បាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផលខេត្តកំពង់ឆ្នាំង ធ្វើ ការ​ឃាត់ខ្លួន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​ចំណុច​កកោះ​ស្វាយ​កាប ក្នុងភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រល័យ​មាស ស្រុក​កំពង់លែង​។

លោក លី ឡា នាយ​ខេ​ណ្ឋ រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆក់​ត្រីខាងលើ​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី ភូមិ​អន្លង់​បញ្ចុះ ដោយ​បាន​ដកហូត​នូវ​អាំង​វេ​ទ័​រ​ឆក់​ត្រី​ប្រភេទ​ឆក់​ត្រជាក់​ចំនួន២គ្រឿង​អា​គុយ ៧០ អំពែ​ចំនួន ២ គ្រឿង​អួន​អូស​ទំហំ ៧​គុណ​នឹង៥ ម៉ែត្រ​២​វង់​ខ្សែ​ម៉ាស់​ប្រវែង៧ ម៉ែត្រ​ចំនួន​២​ខ្សែ កាណូត​បា​ឡា​ស្មាច់​ចំនួន ១ គ្រឿង ម៉ាស៊ីន​ម៉ាក hinota ១៨​សេះ​ចំនួន​១​គ្រឿង​។

ជនសង្ស័យ​ទាំង​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ​ខែមីនា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

អត្ថបទសរសេរ ដោយ