ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយមែន ! កម្ពុជា​មាន​មនុស្ស​យន្ត​ឆុង​កាហ្វេ​និង​​ចម្អិន​អាហារ

8 ខែ មុន
  • ភ្នំពេញ

«កម្ពុជា​ពិតជា​មិន​អន់​មែន បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​ធ្លាប់តែ​ឃើញ​នៅ​ក្នុង​រឿង ឬព័ត៌មាននៅ​កូរ៉េ ចិន ឬជប៉ុន តែ​ឥឡូវ​ខ្ញុំ​អាច​មើលឃើញ​រ៉ូ​បូត​ចេះ​ឆុង​កាហ្វេ​ និង​ចម្អិន​អាហារ​ដោយផ្ទាល់​ភ្នែក​» នេះ​ជាស​ម្តី​របស់​ពលរដ្ឋ​ដែល​បានឃើញ​ការ​មកដល់​នៃ​បច្ចេកវិទ្យាដ៏​អស្ចារ្យទាំងនេះ នៅ​ឯ​ពិ​ពណ៌​បច្ចេកវិទ្យា​នៅ​កម្ពុជា​ដែល​បាន​បើក​និង​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ។…

«កម្ពុជា​ពិតជា​មិន​អន់​មែន បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​ធ្លាប់តែ​ឃើញ​នៅ​ក្នុង​រឿង ឬព័ត៌មាននៅ​កូរ៉េ ចិន ឬជប៉ុន តែ​ឥឡូវ​ខ្ញុំ​អាច​មើលឃើញ​រ៉ូ​បូត​ចេះ​ឆុង​កាហ្វេ​ និង​ចម្អិន​អាហារ​ដោយផ្ទាល់​ភ្នែក​» នេះ​ជាស​ម្តី​របស់​ពលរដ្ឋ​ដែល​បានឃើញ​ការ​មកដល់​នៃ​បច្ចេកវិទ្យាដ៏​អស្ចារ្យទាំងនេះ នៅ​ឯ​ពិ​ពណ៌​បច្ចេកវិទ្យា​នៅ​កម្ពុជា​ដែល​បាន​បើក​និង​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ពាក់ព័ន្ធ​នឹង​រ៉ូ​បូត ឬមនុស្ស​យន្តដ៏​អស្ចារ្យ​នេះ លោក ថៃ ផា​នី អាយុ​២៥​ឆ្នាំ ជា​វិស្វករនៃ​ក្រុមហ៊ុន AI Farm រ៉ូ​បូត​បានអោយ​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​រ៉ូ​បូត​ឆុង​កាហ្វេ​នេះ អាច​ជួយ​ជំនួស​ការងារ​របស់​មនុស្ស ដែល​កាល ពី​មុន​យើង​ប្រើមនុស្ស ដើម្បីឆុង​កាហ្វេ​ ប៉ុន្តែ​យើង​អាច​ជំនួស​ដោយ​ដៃរបស់​រ៉ូ​បូត​មួយ​សម្រាប់​ឆុង​កាហ្វេ​ជំនួសមនុស្សបាន​»​។

លោក ថៃ ផា​នី បន្ត​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួស​កម្លាំង​មនុស្ស នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ ហើយ​ម្យ៉ាងវិញទៀត​នោះ ផលិតកម្ម​មួយ​ចំនួន នៅ​មិន​ទាន់ ឆ្លើយ​តប សម្រាប់​ការ​ចំណាយ​ដើមទុន​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​អាច​ធ្វើ​អោយ ពួក​គាត់​ទទួលផល​ចំណេញ​ច្រើន​នៅឡើយ​នោះ​ទេ​។

លោក ថៃ ផា​នី បន្ថែម​ថា រ៉ូ​បូត​មួយ​នេះ ​វា​អាច​ជំនួស​មនុស្ស​បាន គឺ​យើង​អាច​ប្រើ​មនុស្ស ចំនួន​តិច​បំផុត គឺ​អាច​ប្រើ​មនុស្ស​តែ​ម្នាក់ វា​អាច​ដំណើរការ​បាន​ហើយ​។ បាន​ន័យ​ថា​ មនុស្សម្នាក់​នោះ គ្រាន់​តែ​ទៅ​បំពេញ​កាហ្វេ​បាន​ហើយ ឬ​បំពេញ​ទឹកដោះគោ ឬ​បំពេញ​កែវរហូត​ដល់អស់​។

លោក ថៃ ផា​នី បន្ត​ថា «​រ៉ូ​បូត​មួយ​នេះ ​អាច​បំពាក់​បាន​នៅ​តាម​ផ្សារ​ទំនើប ​ឬ​ក៏​នៅ​តាម ទីតាំង​ដែល​មាន មនុស្ស​ច្រើន​ដូច​ជា​សាលា សកល​វិទ្យាល័យ​គឺ​យើង​អាច​នឹង​បំពាក់​បាន​។ រ៉ូ​បូត​អាច​ធ្វើការ​២៤​ម៉ោង​លើ​២៤​ម៉ោង ប៉ុន្តែ​មនុស្ស​យើង​ត្រូវការ​ដេកមាន​ន័យ​ថា​យើង ធ្វើការ​៨​ម៉ោង ឬ​ក៏​១០​ម៉ោង ប៉ុន្តែ​មនុស្ស​ត្រូវការ​ដេក ពេល​ខ្លះ​យើង​ឆុង​មាន​កម្រិត កាហ្វេ​ឬ​ក៏ រសជាតិ​កាហ្វេ​អាច​មានការ​ប្រែប្រួល បន្តិចបន្តួច​ឬ​ក៏​ច្រើន ប៉ុន្តែ​សម្រាប់​រ៉ូ​បូត​រសជាតិ​ប៉ុណ្ណា​គឺ នៅ​ប៉ុណ្ណឹង​បើ​វា​ឆ្ងាញ់​គឺ​ឆ្ងាញ់​រហូត​»​។
ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ម្ចាស់​អាជីវកម្ម​កាហ្វេ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​រូប បាន​ឲ្យ ដឹង​ថា បច្ចេកវិទ្យា​នេះ​ល្អ ប៉ុន្តែ​តម្លៃ​វា​ពិតជា​មិនធម្មតា​ឡើយ ។

លោក​បាន​បន្ត​ថា ហាង​កាហ្វេ​ដែល​លោក​បាន​បើក​ក៏​ដូច​ជា​អ្នក​ឯទៀត​បាន​បើក ភាគច្រើន អស់​ដើម ៤​ទៅ​៥​ពាន់​ដុល្លារ ប៉ុន្តែ​បើ​យក​រ៉ូ​បូត​មក​បំពាក់​គ្មាន​លុយ​បើក​អាជីវកម្ម​ទេ ។ លោក​បាន​បន្ត​ថា ឥឡូវនេះ​បុគ្គលិក​មួយ​ខែ​អស់​ត្រឹម​១៥០ ទៅ​២៥០ដុល្លារ​នៅ​ក្នុងម្នាក់ ។ ដូច្នេះ មួយ​ឆ្នាំទៅ​២​ឆ្នាំ​ក៏​មាន​អស់​ដើមទុន​ដែល​គ្រប់គ្រាន់​យក​ទៅ​វិនិយោគ​លើ​រ៉ូ​បូត​នេះ​បាន ។

ដោយឡែក​ លោក ថៃ ផា​នី បន្ត​ថា ដ្បិត​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា មានការ​
ចំណា​យច្រើន​បន្តិច​មែន តែ​វា​ក៏​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ជំនួយ ការងារ មនុស្ស ជា​ពិសេស​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ពិពិធ​កម្ម នា​ពេល​បច្ចុប្បន្ន ថែម​ទៀត​ផង​។ អ្នកជំនាញ​រូប​នេះ នៅ​តែ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ គួរតែ​ងាក​មក​ប្រើប្រាស់ បច្ចេកវិទ្យា ទំនើប​ក្នុង​វិស័យ​ទាំងនេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​។

លោក ថៃ ផា​នី ជឿជាក់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​នូវ​បច្ចេក​វិ​ត្យា​បែប​ឆ្លាត​វៃ នោះ​ពួក​គេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ និង​ផល​ចំណេញ​បាន​ច្រើន តាម​រយៈ​ការ​ជួយ​កាត់ បន្ថយ​ថ្លៃដើម​ផលិត កាត់​បន្ថយ​កម្លាំង​ពលកម្ម និង​ពេលវេលា ផង​ដែរ​៕ ដោយ៖ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ