ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បឹង​អភិរក្ស​រលាប​សែន»​ប្រឈម​ការ​ដាច់​មេ​ពូជ​ត្រី​ដោយសារ​គ្រោះ​រាំង​ស្ងួត

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​សហគមន៍ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ មេត្តា​ជួយ​អន្តរាគមន៍​រក​ប្រភព​ទឹក​ជួយ​សង្គ្រោះ​មេ​ពូជ​ត្រី​នៅ​បឹង​រនាប​សែន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​គោក​ស្ដៅ កំពុង​មាន​បញ្ហា​ប្រឈម​និង​ការ​អស់​ទឹក​ធ្វើ​ឲ្យ​មេ​ពូ​ត្រី​ងាប់​បន្ថែម​ទៀត​ ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​សហគមន៍ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ មេត្តា​ជួយ​អន្តរាគមន៍​រក​ប្រភព​ទឹក​ជួយ​សង្គ្រោះ​មេ​ពូជ​ត្រី​នៅ​បឹង​រនាប​សែន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​គោក​ស្ដៅ កំពុង​មាន​បញ្ហា​ប្រឈម​និង​ការ​អស់​ទឹក​ធ្វើ​ឲ្យ​មេ​ពូ​ត្រី​ងាប់​បន្ថែម​ទៀត​ ។

លោក មាស សុវណ្ណ ប្រធាន​សហគមន៍​នេសាទ​គោក​ស្ដៅ​បាន​ឲ្យ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​២៩ ​មីនា ​ថា​បឹង​អភិរក្ស​មេ​ពូជ​ត្រី​របស់​សហគមន៍​គោក​ស្ដៅ​មាន​សារសំខាន់​ខ្លាំង​ណាស់ គឺ​បាន​ផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ពិសេស​ អភិរក្ស​នូវ​មេ​ពូ​ត្រី​កម្រ​កុំ​ឲ្យ​ផុត​ពូជ និង​មួយ​ផ្នែក​ទៀត​សម្រាប់​ជីវភាព​រស់នៅ​ក្នុង​សហគមន៍ ជា​អ្ន​នេសាទ​ជា​លក្ខណៈ គ្រួសារ​ទៅ​តាម​ច្បាប់​ស្ដី​ពី​ជល់ផល​។

លោក​ប្រធាន​សហគមន៍​នេសាទ​គោក​ស្ដៅ​បាន​បន្ថែម​ថា​ កន្លែង​អភិ​វៈ​ពូជ​ត្រី​ខាងលើ​ មាន​ត្រី​ចម្រុះ​ដូច​ជា​ត្រី​ឆ្ពិន ត្រី​សណ្តាយ ត្រី​ក្អី ត្រី​ក្រាយ ត្រី​ច​ង្កែ​ង និង​ត្រី​ចម្រុះ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​កំពុង​តែ​រស់នៅ​បាត​បឹង មានទឹក​តិចតួច​បំផុត ហើយ​បច្ចុប្បន្ន​ដោយសារ​តែ​ជួប​គ្រោះ​រាំង​ស្ងួត ធ្វើ​ឲ្យ​ត្រី​មានការ​ងាប់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​។

ហេតុ​ដូច្នេះ​ហើយ ​ពួក​គាត់​សំណូមពរ​ដល់​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​អន្តរាគមន៍​រក​ប្រភព​ទឹក​ដើម្បី​ជួយ​សង្គ្រោះ​ដល់​មេ​ពូជ​ត្រី​ទាំងនោះ ។

អត្ថបទសរសេរ ដោយ