ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​វៀតណាម​ដើរ​ប្រមូល​ទិញ​ឈើដើម​ច​ន្ទគិ​រី​​ក្នុង​​ស្រុក​ស្វាយ​ជ្រំ

4 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ទិញ​ឈើ​ហ៊ុ​ប​ដើម​ច​ន្ទគិ​រី​ និង​ដើម​អាកា​ស្យា​ធំ​ៗ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​ ។ បើ​តាម​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ករណី​ឈ្មួញ​វៀតណាម ដើរ​​ប្រមូល​ទិញ​ឈើដូច​ជាច​ន្ទគិ​រី និង​ដើម​អាកា​ស្យា​ធំ​ៗ​ពី​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក​និង​ខេត្ត​នានា…

ខេត្តស្វាយរៀង​ ៖ ​មាន​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ទិញ​ឈើ​ហ៊ុ​ប​ដើម​ច​ន្ទគិ​រី​ និង​ដើម​អាកា​ស្យា​ធំ​ៗ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​ ។

បើ​តាម​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ករណី​ឈ្មួញ​វៀតណាម ដើរ​​ប្រមូល​ទិញ​ឈើដូច​ជាច​ន្ទគិ​រី និង​ដើម​អាកា​ស្យា​ធំ​ៗ​ពី​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក​និង​ខេត្ត​នានា មក​ទម្លាក់​សាង​រថយន្ត​នៅ​ចំណុច​ភូមិ​ឬ​ស្សី​ព្រៃ​ ឃុំ​កំពង់ចំឡង ​ស្រុក​ស្វាយ​ជ្រំ គឺ​​ច្រើន​ជើង​មក​ហើយ​ក្នុង​ខែ​មីនា​នេះ​ ។

តាម​ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​០៥​ទៀប​ភ្លឺ ​ថ្ងៃ​ទី​២៨ មីនា ២០២៤ មាន​រថយន្ត​១​គ្រឿង​ម៉ា​ក​ហ៊ី​យ៉ាន់​ដាយ ប្រភេទ​វ៉េ​អង​ ពណ៌​.ស ពាក់​ស្លាក​លេខ​កំពង់ចាម​3B-1408​ និង​ស្លាក​លេខ​រ៉ឺ​ម៉ក​ភ្នំពេញ​3F-6082​បាន​ដឹកឈើ​ហ៊ុ​បដើម​ច​ន្ទគិ​រី​ មុខកាត់​២​ម៉ែត្រ ១​ម៉ែត្រ​កន្លះ ជា​ច្រើន​កំណាត់ មាន​ប្រវែង​២​ម៉ែត្រ​៤​ម៉ែត្រ និង​កាត់​ជា​ដុំ កម្រាស់​២​តឹក មក​ទម្លាក់​ទុក​នៅ​ក្នុងភូមិ​ប្ញ​ស្សី​ព្រៃ ដោយ​មាន​ម្ចាស់​ឈើ ឈ្មោះ​ឡឹម ​ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ​ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ខេ​ត្តឡុង​អាន​ប្រទេស​វៀត
ណាម​ ។

​ក្រោយ​ពី​មាន​សមត្ថកិច្ច​សាកសួរ និង​មាន​អ្នក​សារព័ត៌មាន​មក​សម្ភាសន៍​​ឡាយ​រួច​នៅ​វេលា​ម៉ោង​៤​ល្ងាច​ក៏​យក​រថយន្ត​ស្ទូច​មក​ស្ទូច​ដាក់​លើ​រថយន្ត​ធុន​ធំ​ចំនួន​០២​គ្រឿង​ដឹក​ចេញ​ទៅ​ប្រទេស​វៀត​ណាម​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ដ​ដែល ​ចេញ​ឆ្ពោះទៅ​ទឹ​ស​ខាងលិច​បាត់​ស្រមោល ​។

​ប្រជាពលរដ្ឋ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​ឃើញ​ដឹក​ចេញ​តាម​ច្រករបៀង​ក្រសាំង​ជ្រំ ភូមិ​ក្រសាំង​ជ្រំ​ឃុំ​ក្រួស​ស្រុក​ស្វាយ​ជ្រំ​ ។ ​

ទាក់ទិន​ករណី​នេះ​ដែរ សមត្ថកិច្ច​ឈ​ជើង​នៅ​ប៉ុ​ស្តិ៍​ច្រក​ទ្វា​ព្រំដែន​ក្រសាំង​ជ្រំ​បាន​បដិសេធន៍​ថា គ្មាន​ឃើញ​រថយន្ត​ដឹកឈើ​មក​តាម​ប៉ុ​ស្តិ៍​ច្រក​ទ្វា​រព្រំដែន​ក្រសាំង​ជ្រំ​ទេ បើ​មាន​ក៏​មិន​អនុញ្ញាតឲ្យ​នាំ​ឈើ​ចេញ​ដែរ ​ទោះ​បី​ឈើ​ក្នុងស្រុក​ដើម​អាកា​ស្យា​ ឬដើម​ច​ន្ទគិ​រី​ក៏​ដោយ​ ។

ចំណែក​​មហាជន​ដាក់​ច​ម្ង​ល់​ថា បើ​មិន​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ផ្លូវគោក​ តើ​គេ​ដឹក​ទៅ​តាម​ផ្លូវ​ណា​ ឬ​ក៏​ជនជាតិ​វៀតណាម​នេះ​យក​រថយន្ត​ទៅ​ពួន​សំងំ​នៅ​កន្លែង​ណា​សិន ​កុំ​ឲ្យ​អ្នក​សារព័ត៌មាន​តាម​ប្រ​មាញ់​?​។

មហាជន​បាន​លើក​ឡើងទៀត​ថា ចុះ​អា​ប៉ុន្មាន​ជើង​មុន គេ​ដឹក​ឆ្លង​ដែន​តាម​ណា​បានជា​បាត់​ឈឹង ប្រហែល​ចេះ​កំបាំង​កាយ​មើលទៅ ហេ ហេ​! ៕​​

អត្ថបទសរសេរ ដោយ