ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយរវល់ទៅផ្សារ លុះមកវិញបា.ត់កូនៗ ស្រាប់តែប្រទះឃើញក្នុងទឹកស្រះយ៉ាងរន្ធ.ត់

4 អាទិត្យ មុន
  • កំពត

​ខេត្តកំពត ៖ គួរឱ្យអាសូរណាស់ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត ចុះងូតទឹកស្រះជិតផ្ទះ បណ្តាល​

​ខេត្តកំពត ៖ គួរឱ្យអាសូរណាស់ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត ចុះងូតទឹកស្រះជិតផ្ទះ បណ្តាល​ឱ្យល.ង់ទឹកស្លាប់បាត់បង់ជីវិតទាំង២នាក់ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្មេង​រងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់​ខាងលើនេះ ម្នាក់ឈ្មោះហាង កញ្ញា ភេទស្រី អាយុ១១ឆ្នាំ ជា​បង និង​ម្នាក់​ទៀត​ឈ្មោះហាង សារុន ភេទប្រុស ត្រូវជា​ប្អូន ។​ ក្មេងរងគ្រោះទាំង​​២នាក់បងប្អូនរស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាមការបញ្ជាក់ពីម្ដាយជនរងគ្រោះ​បាន​ប្រាប់នគរបាលថា មុនពេលកើតហេតុ ​គាត់​ជាម្ដាយមិនបាននៅផ្ទះទេ គឺរវល់ទៅផ្សារកំពង់ត្រាច ហើយកូនៗទាំងពីរនាក់នៅផ្ទះ ។ ហើយអ្វីដែលសោកសៅនោះ ឪពុកម្ដាយបានត្រឹមតែបង្ហូទឹកភ្នែកតែប៉ុណ្ណោះ ដោយសារតែម្ដាយឪពុកនិកមិនស្មានថាកូនៗនាំគ្នាចុះងូតទឹកលេង បណ្ដាលឱ្យល.ង់ស្លា.ប់ តាំងពីវេលា​ម៉ោងប្រហែល9ព្រឹក លុះដល់ម្ដាយត្រឡប់មកពីផ្សារនៅ​ម៉ោង12ថ្ងៃត្រង់ ទើបភ្ញាក់ផ្អើលរឿងបាត់កូនៗ ក៏​ដើររក ទើបឃើញខោអាវនៅមាត់ស្រះ ទើបដឹងថាពួកគេទាំងពីរនាក់លង់ទឹកស្លាប់ទាំង២នាក់តែម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ